TWICE តែងខ្លួនចម្លែកៗឡើងឆាកក្នុងឱកាសអបអរគម្រប់ខួប ៤ ឆ្នាំរបស់ក្រុម
- 2019-10-21 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TWICE តែងខ្លួនចម្លែកៗឡើងឆាកក្នុងឱកាសអបអរគម្រប់ខួប ៤ ឆ្នាំរបស់ក្រុម
ចន្លោះមិនឃើញ
ក្រុមតារាចម្រៀងស្រីល្បីប្រចាំកូរ៉េ TWICE បានរៀបចំពិធីជួបជុំជាមួយនឹងអ្នកគាំទ្រក្នុងកម្មវិធី «ONCE Halloween 2» ដើម្បីជាការអបអរសាទរ គម្រប់ខួបនៃការបង្ហាញខ្លួនក្នុងវិស័យ K-POP អស់រយៈ ៤ ឆ្នាំ នៅ Korea University's Hwajeong Gymnasium ទីក្រុងសេអ៊ូលកាលពីយប់មិញ។
អ្នកគាំទ្រពិតជាមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដែលបានឃើញសមាជិកនីមួយៗស្លៀកពាក់ប្លែកៗទៅតាមតួអង្គនៃភាពយន្តល្បីៗរបស់បរទេស។
សមាជិកគ្រប់រូបបានតែងខ្លួនខុសៗគ្នា ហើយដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវត្តមានរបស់ Mina។ ខាងក្រោមនេះជារូបភាពសមាជិកទាំង ៩ តែងខ្លួនតាមតួអង្គក្នុងរឿង៖
១. Nayeon ជា Oh Dae Su ក្នុងរឿង «Old Boy»
២. Jeongyeon ជា Mad Hatter ក្នុងរឿង «Alice in Wonderland»
៣. Momo ជា Boo ក្នុងរឿង «Monsters Inc»
៤. Sana ជា Mera ក្នុងរឿង «Aquaman»
៥. Jihyo ជា Miguel ក្នុងរឿង «Coco»
៦. Dahyun ជា Genie ក្នុងរឿង «Aladdin»
៧. Chaeyoung ជា Edward Scissorhands
៨. Tzuyu ជា Maleficent
៩. Mina ជាទេពអប្សរ