លាប​ រដ្ឋា ងើប​ពី​រាប់​ទឹក​មួយ​ប្រើ​ដៃ​មហា​ទម្ងន់​ផ្ដួល​ប្អូន​កុលាប​ដាំ​វង្វេង​ពេញ​រេញ

  • 2019-10-21 04:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​កម្ពុជា​ លាប រដ្ឋា ធ្វើ​បាន​ល្អ​មែនទែន​ផ្ដួល​កីឡាករ​ថៃ ថៃ​ស.ច​ពៀកអ៊ូថៃ​ដែល​គេ​ស្គាល់​ថា​ជា​ប្អូន​បង្កើត​របស់​កុលាបដាំ​ឲ្យ​សន្លប់​ក្នុង​ទឹក​ពីរ​ នៅ​សង្វៀន​ថ្មី MuayHardcore កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ថៃ​ស.ច​ពៀកអ៊ូថៃ ជា​កីឡាករ​ដែល​មាន​កណ្ដាប់​ដៃ​ធ្ងន់​ ក្នុង​ទឹក​មួយ​គេ​បាន​វាយ​ឲ្យ​លាប រដ្ឋា ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨។ ប៉ុន្តែ​ក្នុង​ទឹក​ពីរ​កីឡាករ​កម្ពុជា​បាន​កែ​ស្ថានការណ៍​ប្រកួត​​បាន​ល្អ​វិញ ដោយ​ប្រើ​កណ្ដាប់​ដៃ​មហា​ទម្ងន់​របស់​ខ្លួន​វាយ​ចំ​ថ្គាម​របស់​ដៃ​គូ​ ធ្វើ​ឲ្យ​វង្វេង​ពេញ​សង្វៀន។

ថៃ​ស.ច​ពៀកអ៊ូថៃ​ធ្លាប់​វាយ​ ឡុង ជិន​សន្លប់​នៅ​សង្វៀន Super Champ។ ដូច្នេះ​ការ​ប្រកួត​ខាង​លើ​មាន​ន័យ​ថា លាប រដ្ឋា​អាច​សងសឹក​ឲ្យ​មិត្តរួម​ជាតិ​បាន​សម្រេច៕

អត្ថបទ៖ ហេង សុធារិទ្ធិ