Apple ប្រាប់ឲ្យម្ចាស់ iPhone/iPad ប៉ុន្មានសេរ៊ីនេះ ប្រញាប់ដំឡើង Version ជាបន្ទាន់
- 2019-10-21 06:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ប្រាប់ឲ្យម្ចាស់ iPhone/iPad ប៉ុន្មានសេរ៊ីនេះ ប្រញាប់ដំឡើង Version ជាបន្ទាន់
ចន្លោះមិនឃើញ
Apple បានចេញសារដាស់តឿនដល់អ្នកប្រើប្រាស់ iPhone/iPad សេរ៊ីចាស់ទាំងឡាយដែលប្រកាសមុនឆ្នាំ ២០១២ ចាំបាច់ត្រូវប្រញាប់អាប់ដែតដំឡើង Version ជាបន្ទាន់ ព្រោះចាប់ពីថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០១៩ នេះ រាល់ម៉ាស៊ីនទាំងនោះនឹងជួបបញ្ហាធំលើផ្នែក Software។
បញ្ជីឈ្មោះ iPhone/iPad ដែលចាំបាច់ត្រូវអាប់ដែតទៅកាន់ជំនាន់ iOS ចុងក្រោយមានដូចខាងក្រោម៖
រំឭកថាក្នុងករណីដែលអ្នកប្រើប្រាស់មិនបានធ្វើការអាប់ដែតតាមការណែនាំ នោះប្រព័ន្ធដំណើរការ GPS នឹងអាចរត់ខុសកូអរដោណេ ខណៈការបង្ហាញទាក់ទិនកាលបរិច្ឆេទពេលវេលាមានលើអេក្រង់ក៏មិនមានភាពជាក់លាក់ មួយទៀតសោតទាំងការប្រើប្រាស់ iCloud ក៏រងផលប៉ះពាល់ផងដែរ។
អ្នកអាចអាប់ដែតបានដោយងាយតាមរយៈប្រព័ន្ធ OTA ក្នុង Settings ដោយភ្ជាប់ទៅកាន់ប្រព័ន្ធ Wi-Fi ដើម្បីទទួលបានកំណែ iOS ចុងក្រោយបង្អស់៕
អានអត្ថបទ: