ពាន Soccer League ​ដែល​មាន​៧២​ក្រុម​ចូល​រួម ​ចាប់​ពូល​រួច​ហើយ​

  • 2019-10-21 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់​ Soccer League ​លើក​ទី​៥ ​ឆ្នាំ២០១៩ ទទួល​បាន​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ពី​សំណាក់​អង្គការ ​សមាគម ​បណ្តា​ខណ្ឌ​ក្នុង​រាជធានីភ្នំពេញ ​បណ្តា​ខេត្ត​នានា​ ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ និង​បណ្តា​ក្រុមហ៊ុន​ មាន​ចំនួន​ ៧២ក្រុម​ សរុប​មាន​ប្រមាណ​១៨០០​នាក់ បាន​ចាប់​ពូល​រួច​ហើយ សរុប​១៦​ពូល។

ថ្លែង​ក្នុង​ពិធី​ចាប់​ពូល​ពាន​រង្វាន់​បាល់ទាត់​ Soccer League នៅថ្ងៃទី២០​ ខែ​តុលា ​ឆ្នាំ២០១៩ ​ឯកឧត្តម ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជនក​ម្ពុជា​បាន​មាន​ប្រសាសន៍​ថា៖ «ឱកាស​នៃការ​លេង​កីឡា នឹង​ផ្តល់​ឲ្យ​យុវជន​ដែ​លមក​ពី​អង្គភាព-ស្ថាប័ន​ ខុស​ៗ​គ្នា​ដែល​មាន​មុខងារ​ និង​វិជ្ជាជីវៈ​ផ្សេង​ៗ​គ្នា ​បានបង្កើត បង្កើន និង​ពង្រីក​ចំណងមិត្តភាព​ និងសាមគ្គីភាពក្នុងរង្វង់យុវជន​ ព្រមទាំង​ស្វែង​យល់​ពី​គ្នា ​ក៏ដូច​ជាការ​ស្គាល់​ពីគ្នាទៅវិញទៅមក ​ដើម្បី​ក្លាយ​ជា​បណ្តាញ​ទំនាក់ទំនង​រួមគ្នា​ ក្នុង​បរិយាកាស​ស្និតស្នាល ​ចេះអត់ឱន ​អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមក​ ពោល​គឺ​យើង​ទាំង​អស់​គ្នារួម​គ្នាបំ​ផុស ​ចលនាសម្ព័ន្ធបាល់ទាត់យុវជន SOCCER LEAGUE ដើម្បីស្មារតីសាមគ្គីភាព»។

ឯកឧត្តមក៏​បាន​បន្ថែម​ជាមួយ​មោទនភាព​លើ​ភាពរីកចម្រើន​ក្នុង​វិស័យកីឡាបាល់ទាត់​របស់​កម្ពុជា​ ហើយ​ក៏សូម​អំពាវនាវ​អោយមានការចូលរួម​គាំទ្របន្ថែមទៀតដើម្បី​ជាផ្នែកមួយនៃវឌ្ឍនភាព​សង្គម​កម្ពុជា។ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់Soccer League លើកទី៥​ នឹងចាប់ផ្តើម​ការប្រកួត​ចាប់ពី​ថ្ងៃ​ទី​០២ ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ​ហើយ​នឹ​ងត្រូវបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០១៩៕

អត្ថបទ៖ ប្រុស យុទ្ធ