ការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ មិត្តហ្វូនទទួលបានពានរង្វាន់ "យុទ្ធនាការផ្សព្វផ្សាយទីផ្សារប្រចាំឆ្នាំ"

  • 2019-10-22 04:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ នៅទី​ក្រុង​វីយែន ប្រទេសអូទ្រីស ក្រុមហ៊ុន​មិត្តហ្វូនត្រូវបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ ២០១៩ ស្តីពី “ យុទ្ធនាការទីផ្សារប្រចាំឆ្នាំ”។

បន្ទាប់ពីធ្វើអាជីវកម្មអស់រយៈពេលជាង ១០ឆ្នាំក្រុមហ៊ុនមិត្តហ្វូន បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​មុខមាត់​ថ្មី ដើម្បី​សម្រប​ទៅ​តាម​អតិថិជនវ័យក្មេងក្នុងយុគសម័យឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុន​មិត្តហ្វូន ​ដឹងច្បាស់អំពីសារសំខាន់នៃការស្វែងរកការជំរុញ នាំស្លាកសញ្ញាមិត្តហ្វូនកាន់តែខិតជិតបេះដូងអតិថិជន ហេតុ​នេះ​ក្រុមហ៊ុនមិត្តហ្វូនបានអនុវត្តយុទ្ធនាការស្តារឡើងវិញនូវស្លាកសញ្ញា​របស់​ខ្លួន។

បន្ទាប់ពីដំណើរការយុទ្ធនាការត្រឹមតែ ៩ខែ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ​ក្រុមហ៊ុន មិត្តហ្វូន ឃើញ​មាន​កំណើន​អតិថិជន​ខ្ពស់​បំផុត​ក្នុង​អំឡុង​ពេល​អាជីវកម្ម ១០ឆ្នាំ​របស់​ខ្លួន​ ដែល​​​ចំនួន​អតិថិជន​សរុប​បាន​កើន​ឡើង​ដល់ ៩ លាន​នាក់​ និង​អាច​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណូល​បាន​យ៉ាង​ល្អ។

តាម​រយៈ​យុទ្ធនាការ​នេះ​ដែរ​តម្លៃ​នៃ​ស្លាកសញ្ញា​ក្រុមហ៊ុន​មិត្តហ្វូន បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ដោយ​សម្រាប់​ផ្នែក Top of Mind បាន​កើន​ឡើង​ពី ៣០% ទៅ ៤០% និង​ផ្នែក Share of Voice បាន​កើន​ឡើង​​ដល់ ៣៩,២%។​​​​

​ក្រុមហ៊ុន​បាន​​ប្រើប្រាស់​ម៉ាស្កត់ "​មុន្នី" ក្នុង​សកម្មភាព​ទីផ្សារ​ (ជា​ភាសា​ខ្មែរ​ "មុន្នី" ​មាន​ន័យ​ថា​ជា​មនុស្ស​ដែល ឆ្លាត រួសរាយ​រាក់ទាក់ និង​ស្តាប់​នូវ​អ្វីៗ​គ្រប់​យ៉ាង) ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ពី​រូបភាព​ពណ៌ខៀវ​ទៅ​ក្រហម​ ជាមួយ​នឹង​​ការ​​ផ្ដល់​ជូន​កញ្ចប់​សេវាកម្ម​ដែល​សមស្រប​ទៅ​នឹង​តម្រូវ​ការ​របស់​យុវវ័យ​ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មិត្ត​ហ្វូន​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។

កម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិ (Stevie Award) គឺជាកម្មវិធីពានរង្វាន់មួយក្នុងចំណោមកម្មវិធីពានរង្វាន់កំពូលៗ នៅលើពិភពលោកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដើម្បីផ្តល់ជូនជាកិត្តិយសនូវរាល់សមិទ្ធិផល និងការរួមចំណែកវិជ្ជមានរបស់អាជីវកម្មនិងបុគ្គល ដើម្បីប្រយោជន៍ជាសាកលរបស់សហគមន៍​រួម​ទាំង​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​។

វា​គឺជា​កម្មវិធី​ពានរង្វាន់ដ៏មាន​កិត្យានុភាព​ដែល​ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងត្រូវបានទស្សនាវដ្តីញូវយ៉កថែមស៍ផ្សព្វផ្សាយលើ​ប្រព័ន្ធ​អូស្ការ​សម្រាប់អាជីវកម្មអន្តរជាតិ។ ពានរង្វាន់ IBA Stevie បានទទួលការតែងតាំងជាង ៤ ​ពាន់​នាក់​មក​ពី ៧៤ ប្រទេសនិងអ្នកជំនាញជាង ១ ពាន់​នាក់ បានចូលរួមក្នុងដំណើរការវាយ​តម្លៃ​​ដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃល្អបំផុត៕