មកស្គាល់បងប្អូន ៣​គូក្នុង​រឿង​ "សង្សារ​ខ្ញុំ​មនុស្ស​ភព​ផ្កាយ” ថៃ

  • 2019-10-23 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​លំនាំ​ដើម​កូរ៉េ "សង្សារខ្ញុំ​មនុស្សភពផ្កាយ” ឬ​ "My Love From Another Star” បាន​ចាក់​បញ្ចាំង​ជា​ច្រើន​សប្ដាហ៍​មក​ហើយ។ បើ​ទោះ​ Rating ទាប​ ប៉ុន្តែ​អ្នកគាំទ្រ​ដែល​បាន​ទស្សនា​រឿង​នេះ បាន​លាន់​មាត់​ថា​ បច្ចេកទេស​ថត​ពិត​ជា​ល្អ​ ហើយ​តួ​សម្ដែង​ក៏​មិន​ចាញ់​តួ​ដើម​ក្នុង​រឿង​ដើម​កូរ៉េ​ដែរ។

ក្នុង​ចំណោម​ទាំងអស់​ សូម​បង្ហាញ​តួ​បងប្អូន​ ៣គូ​នៅ​ក្នុង​រឿង​ ដែល​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​មើល​ និង​បង្ក​ទស្សនីយភាព​កាន់​តែ​ល្អ​មើល​ដល់​អ្នក​មើល​បណ្ដើរៗហើយ។

១. បងប្អូន​ Farada និង​ Sky

ជា​បងប្អូន​ដែល​មិន​សូវ​ត្រូវ​គ្នា ប៉ុន្តែ​ក៏​ស្រឡាញ់​ និង​បារម្ភ​ពី​គ្នាខ្លាំង។ Fa ដែល​ជា​បង​ស្រី​ខំ​ធ្វើ​ការ​យក​លុយ​ផ្គត់ផ្គង់​ប្អូន​ ឯប្អូន​វិញ​ត្បិត​មិន​ដែល​សំដី​ល្អ​ជាមួយ​បងស្រី ប៉ុន្តែ​គេ​ការពារ និង​ព្រួយបារម្ភ​ពីបង​រហូត។ តួ​បងប្អូន​១គូ​នេះ​សម្ដែង​ដោយ​ Matt Peeranee និង​ Got Itthipat។

២. បងប្អូន​ Mek និង​ Mok

២នាក់​បងប្អូន​នេះ​វិញ​ មាន​ចរិត​ខុសគ្នា​ឆ្ងាយ។ បងប្រុស​ដែល​សម្ដែង​ដោយ​ Deaw Soriyon គឺ​ជាមនុស្ស​ល្អ​តែ​ពីមុខ ឯ​ក្នុង​ចិត្ត​ពិសពុល ហ៊ាន​សម្លាប់​មនុស្ស​ឥត​ប្រណី​ដៃ ទោះ​បី​អ្នក​នោះ​ធ្លាប់​ធ្វើ​ល្អ​ដាក់​ក៏ដោយ។ ចំណែក​ប្អូន​ប្រុស​ដែល​សម្ដែង​ដោយ​ Masu Junyangdikul វិញ​មាន​ចរិត​ខិល​ពីកំណើត​បន្តិច​ ប៉ុន្តែ​ទឹកចិត្ត​គេល្អ​ជាង​បង​ប្រុស​ដាច់។ មាន​រឿង​អ្វី​ក៏ដោយ​ គេ​តែង​ជួយ​យក​អាសារ​អ្នក​ដទៃ និង​ស្មោះ​ត្រង់​បំផុត។

៣. បងប្អូន Athit និង​ Praw Rung

ចូល​ដល់​បងប្អូន​ស្រស់សង្ហា​ ១​គូ​នេះ​វិញ​ បងប្រុស​សម្ដែង​ដោយ​ Nat Thewphaingam ឯប្អូន​ស្រី​សម្ដែង​ដោយ​ Eye Kamolned។ ពួកគេ​ស្រឡាញ់​គ្នា​ណាស់ ទាំង​បងទាំង​ប្អូន​សុទ្ធ​តែ​មាន អ្នក​លួច​ស្រឡាញ់​ច្រើន​ បងប្រុស​ជា​ប៉ូលីស​ស៊ើប​ក្ដី​មុខពេញ​ដោយ​មន្តស្នេហ៍ ឯប្អូន​ស្រី​ជា​តារាសម្ដែង​ដ៏​ល្បី​ដែល​កម្លោះៗ​ប៉ង​ក្លាយ​ជា​គូស្នេហ៍៕

ប្រភព៖ ch3thailand   ប្រែ​សម្រួល៖ យី សុធារី