៥ អគារ​ក្នុង​ចំណោម​អគារ​ខ្ពស់​ជាង​គេ​ទាំង ១០ ស្ថិត​ក្នុង​ប្រទេស​តែ​មួយ

  • 2019-10-22 13:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំណង់​អគារ​ខ្ពស់​ៗ​កម្ពស់​ស្កឹមស្កៃ​រាប់​រយ​ម៉ែត្រ កើត​ឡើង​តាំង​ពី​ចុង​សតវត្ស​ទី១៩ រហូត​ដល់​បច្ចុប្បន្ន សាយភាយ​ចាប់​ពី​ដែនដី​លោក​ខាង​លិច​ រហូត​ដល់​ប្រទេស​ដែនដី​អាស៊ី​ និង​ទូទាំង​ពិភពលោក។ សព្វថ្ងៃ​នេះ​ ប្រទេស​ចិន​តែ​មួយ​ទេ មាន​អគារ​ខ្ពស់​ៗ​ចំនួន ៥ ដែល​ជាប់​ក្នុង​អគារ​ខ្ពស់​ជាង​គេ​ទាំង​ ១០។

អគារ​ទាំង​ ៥​នោះ​មាន​ដូច​ជា៖

អគារ​សៀងហៃ (Shanghai Tower)៖ ស្ថិត​នៅ​ទីក្រុង​សៀងហៃ មាន​កម្ពស់​ ១២៦​ជាន់ និង​ប្រវែង ៦៣២​ម៉ែត្រ (ជាប់​លេខ ២)។

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ភីង​អាន​ (Ping An Finace Center)៖ ស្ថិត​នៅ​ទីក្រុង​ហ្សិនជិន (Shenzhen) មាន​កម្ពស់ ១១៥​ជាន់ និង​ប្រវែង ៥៩៩.១ម៉ែត្រ (ជាប់​លេខ ៤)។

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ហ្គ័ងចូវ CTF (Guangzhou CTF Finance Centre)៖ ស្ថិត​នៅ​ទីក្រុង​ហ្គ័ងចូវ មាន​កម្ពស់ ១១២​ជាន់ និង​ប្រវែង ៥៣០​ម៉ែត្រ (ជាប់​លេខ ៧)។

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធានជីន CTF (Tianjin CTF Finance Centre)៖ ស្ថិត​នៅ​ទីក្រុង​ធានជីន មាន​កម្ពស់ ៩៦ជាន់ និង​ប្រវែង ៥៣០ម៉ែត្រ (ជាប់​លេខ ៨)។

អគារ CITIC៖ ស្ថិត​ក្នុង​រដ្ឋធានី​ប៉េកាំង មាន​កម្ពស់ ១០៩​ជាន់ និង​ប្រវែង ៥២៧.៧ម៉ែត្រ (ជាប់​លេខ ៩)៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី