អ្នក​កាសែត​ម្នាក់​សួរ​ Lampard ម៉េច​បាន​ធ្វើ​មុខ​ភ័យ​ម្ល៉េះ ពេល​លេង​ប៉ះ​ Ajax

  • 2019-10-23 11:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Ajax គ្រូ​បង្គោល​ក្លឹប Chelsea លោក Frank Lampard ត្រូវ​បាន​គេ​សួរ​ថា ម៉េច​បាន​ធ្វើ​មុខ​ភ័យ​ម្ល៉េះ​ ពេល​ប៉ះ​នឹង​ក្លឹប​ហុល្លង់​នេះ។

លោក Lampard ក៏​បាន​ឆ្លើយ​ថា មុខ​លោក​តែងតែ​អញ្ចឹង​ទេ។

អ្នក​កាសែត​រូប​នោះ​ក៏​បន្ត​ជជែក​ដេញដោល​ថា លោក Lampard តែងតែ​និយាយ​ជាមួយ​ក្រុម​ការងារ​របស់​លោក​ និង​ក្នុង​សន្និសីទ​ក្រោយ​ពី​ប៉ះ​ក្លឹប Newcastle ថា Ajax ជា​ក្រុម​ល្អ។

លោក​ Lampard ក៏​បាន​បកស្រាយ​ថា លោក​គោរព​ក្លឹប Ajax ខ្លាំង​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ លោក​ខ្លាច Ajax ទេ។

Chelsea នឹង​ប៉ះ​ក្លឹប Ajax នៅ​ប្រទេស​ហុល្លង់ ក្នុង​យប់​ថ្ងៃ​ពុធ​នេះ ម៉ោង ១១.៥៥យប់ (ម៉ោង​នៅ​កម្ពុជា)៕

ខាង​ក្រោម​នេះ ជា​វីដេអូ​សន្និសីទ​ ដែល​លោក Lampard ជជែក​ដេញដោល​រឿង Ajax៖

ប្រភព៖ Goal

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម