SONY ចេញលក់ Xperia 1 ស៊េរីពិសេស តម្លៃលើស ១ពាន់ដុល្លារ

  • 2019-10-24 03:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sony Xperia 1 បាន​ចេញ​លក់​តាំង​ពី​ខែ​មិថុនា ប៉ុន្តែ Sony បាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​ស្មាតហ្វូន​នេះ​ជា​មួយ​ប្រភេទ​ថ្មី​ដែល​​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ឲ្យ​ថា Xperia 1 Professional Edition។ វា​មាន​ការ​កែ​សម្រួល​លើ​អេក្រង់ កាមេរ៉ា និង​បន្ថែម​ការ​ភ្ជាប់​ LAN តាម​រយៈ​រន្ធ USB Type-C។

ចាប់​ផ្ដើម​ពី​អេក្រង់​មុន គឺ​នៅ​តែ​ជា​អេក្រង់ OLED 4K មាន​មាត្រដ្ឋាន​ 21:9 ប៉ុន្តែ​ពេល​នេះ​វា​អាច​ទ្រាំទ្រ​នឹង​ 10-bit signal និង​អេក្រង់​មាន​ក្រិត​ខ្នាត​ប្រសើរ​ជាង​មុន ផ្អែក​តាម​ទូរទស្សន៍​ស៊េរី Master របស់​ក្រុមហ៊ុន។

ចំណែក​កាមេរ៉ា​វិញ Sony បាន​នាំ​មក​នូវ​កម្មវិធី​ Imaging Edge Mobile ដែល​អាច​ធ្វើ​ការ​​ផ្ទេរ​រូបភាព​/វីដេអូ ពី​កាមេរ៉ា Sony ទៅ​ទូរសព្ទ​បាន​ដោយ​មិន​ប្រើ​ខ្សែ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​​បន្ថែម​នូវ​មុខងារ​ Transfer & Tagging ដែល​អាច​ឲ្យ​អ្នក​ថត​រូប​ដាក់​ Tag និង​សំឡេង​លើ​រូបភាព​បាន។

​ការ​បន្ថែម​ថ្មី​ចុង​ក្រោយ​គឺ​បន្ថែម​ការ​គាំទ្រ​នឹង​ការ​ត​ភ្ជាប់ Ethernet តាម​រយៈ​រន្ធ USB-C ប៉ុន្តែ​ Sony មិន​បញ្ចូល​នូវ​ Adaptor នេះ​នៅ​ក្នុង​ប្រអប់​ឡើយ។ លក្ខណៈ​សម្បត្តិ​សំខាន់​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ដូច​ជា Snapdragon 855, RAM ៦GB និង​អង្គ​ផ្ទុក ១២៨GB។ ថាមពល​ថ្ម​គឺ ៣៣៣០ mAh និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9 Pie ចេញ​ពី​ប្រអប់។

Xperia 1 Professional Edtion មាន​តម្លៃ​ ១៤៣ ០០០ យេន ដែល​ស្មើ​ប្រមាណ ១ ៣២០ ដុល្លារ ដោយ​នឹង​ចេញ​លក់​នៅ​ជប៉ុន​នា​ថ្ងៃ​ទី ២៥ ខែ​តុលា៕

ចុចអាន ៖ ចេញ​លក់តាម​ហាង​បាន​មួយ​ខែត្រកូល iPhone 11 ធ្លាក់​ថ្លៃនៅសល់​ប៉ុន្មាន?

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង