រឿង​អី​មិន​គាំទ្រ! ​មហោស្រព​​​ចាប៉ីដង​វែង​ដ៏​ធំ​ប្រចាំ​ឆ្នាំ ២០១៩ ជិត​ដល់​ថ្ងៃ​ចាប់​ផ្ដើម​ហើយ!

  • 2019-10-24 07:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហោស្រព​ចាប៉ី​ដង​វែង​លើកទី ២​​ឆ្នាំ​២០១៩ នឹង​ប្រារព្ធ​ធ្វើ​ឡើងទ្រង់ទ្រាយ​ធំ​រួម​គ្នា​ដោយ​មាន​ការ​សម្តែង​​​​ពិសេស​របស់​ក្រុម​សិល្បករ​ចាប៉ី​​ដងវែង​ មាន​ចំនួន​​ ៤៤​រូប​​ ​ទូទាំង​រាជ​ធានី​ភ្នំពេញ នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ​(CJCC)ក្រោម​​​ជំនួយ​ឧបត្ថម្ភពី​អង្គការ​យូណេស្កូ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

លោក ពេជ្រ សារ៉ាត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ​ ដែល​​រៀបចំ​កម្មវិធី​មហោស្រព​​ចាប៉ី​ដង​វែង​នេះ​បានប្រាប់ Sabay​ឲ្យ​ដឹង​ថា​៖ កម្មវិធីមហោស្រព​ចាប៉ី​ដង​វែង​​ឆ្នាំ​នេះគឺជាលើទី២ហើយ នឹង​​ធ្វើ​នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន ​(CJCC) ប្រព្រឹត្ត​ទៅ​ចំនួន ​​៣ ​ថ្ងៃ គឺ​ថ្ងៃ​ទី ​២៧-២៨-២៩ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ដែលរួមមានសិល្បករចាប៉ីដងវែងចូលរួមចំនួន៤៤រូប។

អ្វី​ដែល​កាន់​​​​តែ​ធ្វើ​ឲ្យ​មាន​លក្ខណៈពិសេស​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗដោយ​ក្រុម​សិល្បករ​ចាប៉ី​ដង​វែងជាច្រើនទាំងក្មេងចាស់ចូលរួមជា​​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។​ ​យុវជន​ចាប៉ី​ដង​វែង ​​ហាត់​សម​យ៉ាង​សកម្ម​សម្រាប់​​​សម្តេច​​ ទ្រង់​ ​​​លោក​ជំទាវ លោក​ឧកញ៉ា អស់​លោក​ លោកស្រី​ បង​ប្អូន​ចូលរួម​ទស្សនា​ មហោស្រព​ចាប៉ី​ដង​វែង​​ឆ្នាំ​នេះ​ឲ្យ​បាន​ច្រើន​ ខណៈ​យើង​មាន​​វត្តមានព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ព្រឹទ្ធាចារ្យ​​ អ៊ិន សារ៉ុន ​ព្រឹទ្ធាចារ្យ ឯែ​ ​យិន​​ និងលោក​តា លោកយាយ ​យុវតី យុវជន កុមារ ​ចាប៉ី​ដងវែង​សរុប​ ៤៤ រូប​។

ព្រឹត្តិការណ៍​នេះ ហៅ​ថា​ ការ​សម្តែង​​ចាប៉ី​ដង​វែង​ ៣ ​ជំនាន់​រួម​គ្នា​ ដោយ​​ពួក​គាត់​មក​ពី​បណ្តា​ខេត្ត​ក្រុង​មក​សម្តែង​ជូន​ពុក​ម៉ែ បងប្អូន ចូលរួម​គាំទ្រ​ផ្តល់​កម្លាំង​​​ចិត្ត​ និង​ចូល​​ទស្សនា​ដោយ​សេរី​។

ពិសេសលោកបានបញ្ជាក់បន្ថែមថា ពីកម្មវិធីមហោស្រពចាប៉ីដងវែងលើកទី២នេះគឺមានគោលបំណងធំៗ៣សំខាន់​ការ​ប្រារព្ធ​ធ្វើ​លើក​​ទី ​២​ នា​ឆ្នាំ ​២០១៩​ នេះ​ ដែល​​​​មាន​ការ​ជុំ​គ្នា​ជា​ទ្រង់ទ្រាយ​​ធំ ​គឺ​​​សម្តែង​រួម​គ្នា​​ ៤៤​ រូប​​ ​នោះ​ ​ក៏​ព្រោះ​​​តែ​​ចង់​រំឮក​ការ​ចង​ចាំ​នៃ​ខួប​​​ដាក់​ចាប៉ី​ដង​វែង​ចូល​ក្នុង​បញ្ជី​​​ជា​​សម្បត្តិ​បេតិកភណ្ឌ​​មនុស្ស​ជាតិ​ របស់​អង្គការ​យូណេស្កូ​​ កាល​ពី​ចុង​​ឆ្នាំ ​២០១៦​ ផង និង​​នៅថ្ងៃ៣០ ខែវិច្ជិកា​។ ក្រៅ​ពី​នេះ ក៏ចង់​ផ្សព្វផ្សាយ​​​ឲ្យ​បាន​​ទូលំទូលាយ​ពី​សិល្បៈ​​ចាប៉ី​ដង​វែង​​​នេះ​ផង​​ដែរ​ ទៅ​ដល់​កូន​​ខ្មែរ​ជំនាន់​​ក្រោយ​បាន​ស្គាល់​​វា​ឲ្យ​កាន់​តែ​បាន​ច្បាស់​។

លោក សារ៉ាត លើក​ឡើង​ថា តន្ត្រី​ចាប៉ី​ដង​វែង​​​នេះ​ ​ពេញ​និយម​ខ្លាំង​ក្លា​​​ណាស់​​អំឡុង​ ​​នា​ទសវត្សរ៍ទី ៦០-៧០ ពី​សំណាក់​​​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វ័យ​ ដោយសារ​ជា​សិល្បៈ​តន្ត្រី​មួយ​ប្រភេទ​តម្រូវ​​ឲ្យ​សិល្បករ​មាន​បញ្ញា​​ឈ្លាស​វៃ​ ចំណេះ​ដឹង​​ទូលំទូលាយ ហើយ​មាន​សំនួន​​វោហារស័ព្ទ​ណែងណង នឹក​ឃើញ​ភ្លាម​ច្រៀង​​ភ្លែត។​​

ពិសេសចង់បន្សាប​ទស្សនៈ​យល់​ច្រឡំ លង់​ជឿ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា ការ​រៀន​ចាប៉ី​ដង​វែង​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ងងឹត​ភ្នែកទើបធ្វ្វើផ្នែកតន្ត្រីចាប៉ីដងវែងមួយនេះ ថមថយ​នូវ​ប្រជាប្រិយភាពលែងមានអ្នកចាប់អារម្មន៍រៀន​ ក៏ដូចជាចង់លេង។ ដូច្នេះ​ ចង់​​​​​បង្ហាញ​ឲ្យ​យុវវ័យ​ខ្មែរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ឧបករណ៍​តន្ត្រី​បុរាណ​នេះ​ ខណៈ​វា​មិនមែនបែបនោះទេហើយក៏​អាច​ប្រគំ​ក្នុង​​បទ​​សម័យ​បាន​ដែរ​ អីចឹងលោកសំណូមពរចូលរួមឲ្យបានច្រើនកោះករក្នុងកម្មវិធីនេះផង​ ដើម្បីឆ្លៀតឱកាសចូលរួមផ្សព្វផ្សាយ និងលើកសិល្បៈដែលជិតបាត់បង់មួយនេះផងដែរ៕

ផ្តល់សិទ្ធរូបភាពដោយ៖ លោក ពេជ្រ សារ៉ាត់

អត្ថបទ៖ សិរីរត្នន៍