អាស៊ី​ត្រូវ​រង​ចាំ​ដល់​១២​ឆ្នាំ​ ទើប​មាន​កីឡាករ​ប្រជែង​យក​ពាន Ballon d'Or នោះ​គឺ​ Son

  • 2019-10-24 08:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Spurs និង ជម្រើស ជាតិ​កូរ៉េ​ខាង​ត្បូង Son Heung-min បាន​ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​មួយ​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ដណ្ដើម​ពាន Ballon d'Or ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ។

Son ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​៣០​​នាក់ ដែល​ប្រកាស​ដោយ​ទស្សនាវដ្ដី​បារាំង France Football ដើម្បី​ដណ្ដើម​ពាន Ballon d’Or 2019។ វា​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​៤​​និង​ដំបូង​ក្នុង​​រយៈពេល​១២​ឆ្នាំ​ដែល​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​៣០​នាក់។

កីឡាករ​វ័យ​២៧​ឆ្នាំ​​បាន​ដើរ​តួ​ជា​កីឡាករ​សំខាន់​ម្នាក់​សម្រាប់​ក្រុម​លោក Mauricio Pochettino កាល​ពី​រដូវ​កាល​មុន ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាន​៤៣​ប្រកួត រក​បាន​១៦​គ្រាប់​និង​បញ្ជូន​​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​៧​គ្រាប់។

មុន​ Son កីឡាករ​អាស៊ី​ដំបូង​ដែល​ជាប់​បេក្ខភាព​នៃ​ពាន​ខាង​លើ​គឺ Hidetoshi Nakata ជម្រើស​ជាតិ​ជប៉ុន​​ឆ្នាំ​១៩៩៨​និង​១៩៩។ បន្ទាប់​មក​គឺ Park Ji-Sung នៅ​ឆ្នាំ​២០០៥ និង​កីឡាករ​អ៊ីរ៉ាក់​ Younis Mahmoud ឆ្នាំ​២០០៧៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម