ដឹង​ស ខ្មៅ​ហើយ រឿង​ Mourinho ទៅ​ដឹកនាំ​នៅ Dortmund

  • 2019-10-24 13:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​អាល្លឺម៉ង់ Bild បាន​ចុះ​ផ្សាយ​ថា លោក Jose Mourinho នឹង​ទៅ​ដឹកនាំ​នៅ​ក្លឹប​ Borussia Dortmund ស្របពេល​ដែល​ក្លឹប​នេះ កំពុង​តែ​ក្នុង​រាសី​រដាក់រដុប​អំឡុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ នាយក​ផ្នែក​កីឡា​របស់​ក្លឹប លោក Michael Zorc ក៏​ចេញ​មុខ​ឆ្លើយតប​រឿង​លោក Mourinho និង​ក្លឹប Dortmund។ លោក​បាន​អះអាង​ថា ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​មិន​ពិត ហើយ​ថែម​ទាំង​ខ្វះ​ភស្តុតាង​គ្រប់គ្រាន់​។

លោក​បាន​លើកឡើង​ថា៖ " យើង​មិន​មាន​កិច្ច​ពិភាក្សា​រឿង​រើស​គ្រូ​បង្វឹក​ថ្មី​នោះ​ទេ យើង​សប្បាយចិត្ត​នឹង​គ្រូ​បង្វឹក​របស់​យើង​ លោក Lucien Favre។ ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ទេ " ។

ក្នុង​ពេល​នេះ​ដែរ​ ក្លឹប Dortmund កំពុង​តែ​ឈរ​លេខ ៤ ដែល​មាន​ ១៥ពិន្ទុ​ស្មើ​ Bayern Munich។ ចំណែក​ឯ​ក្នុង​ UEFA Champions League វិញ ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​កំពុង​តែ​ឈរ​លេខ ៣ ក្រោយ​ចាញ់ Inter Milan៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី