លេច​រឿង​កីឡាករ Real ប្រឹង​ហាត់​ថែម​ម៉ោង​ចង់​រក្សា​កន្លែង Zidane ខ្លាច Jose មក​ជំនួស

  • 2019-10-25 03:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់ Real Madrid ត្រូវ​បាន​គេ​ដឹង​ថា​បាន​បន្ថែម​ម៉ោង​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង ព្រោះ​ចង់​ជួយ​រក្សា​ការងារ​របស់ Zinedine Zidane និង​ជៀស​​កុំ​​ឲ្យ Jose Mourinho ត្រលប់​មក​វិញ។

Zidane វ័យ​៤៧​ឆ្នាំ​​ត្រូវ​រំពឹង​ថា​អាច​នឹង​បណ្ដេញ​ចេញ​ប្រសិន​បើ​ក្រុម​របស់​​លោក​ចាញ់ Galatasaray នៅ Champions League កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ យ៉ាងណា​បុរស​សញ្ជាតិ​បារាំង​​នៅ​តែ​អាច​រក្សា​ការងារ​របស់​ខ្លួន បន្ទាប់​ពី​នាំ Real ឈ្នះ Galatasaray ១-០។

Mourinho ជា​បេក្ខភាព​នាំ​មុខ​គេ​​អាច​នឹង​មក​ជំនួស​កន្លែង​នៅ​កីឡដ្ឋាន Bernabeu ដែល​ជា​កន្លែង​លោក​ធ្លាក់​ដឹក​នាំ​​​នៅ​ឆ្នាំ​២០១០​ដល់​២០១៣។ បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ AS ឲ្យ​ដឹង​ថា កីឡាករ Real ទាំង​អស់​បាន​ចេញ​រត់​ដោយ​ខ្លួន​ឯង​នៅ​ទីលាន​ហ្វឹកហាត់ ដើម្បី​ធានា​កន្លែង​របស់ Zindane៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម