ប្រុស​ស្អាត​លើ​រថ​ភ្លើង មាន​ឈ្មោះ​ដូច​ត្រចៀកាំហើយ​សង្ហា តារា​សម្ដែង​សុំ​ខ្មាស

  • 2019-10-25 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាម​ញញឹម​បែប​ផ្អែមល្ហែម គួប​ផ្សំ​នឹង​កម្ពស់​ខ្ពស់​ស្រឡះ​នោះ បាន​ធ្វើ​ឲ្យ​ប្រុស​ស្អាត​ឈ្មោះ Zhao Wei ម្នាក់​ស្រាប់​តែ​ល្បី​ខ្លាំង​ដោយ​សារ​រូបសម្បត្តិ​ដ៏​លេច​ធ្លោ​របស់​ខ្លួន។

មុន​នេះ​បន្តិច​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ចិន​មួយ​ដែល​តែង​តែ​បង្ហោះ​រូបភាព​របស់​ប្រុស​ស្អាត​​នោះ ទើប​តែ​បញ្ចេញ​កម្រង​រូបភាព​របស់​បុរស​ម្នាក់ ដែល​ត្រូវ​បាន​សមាជិក​មួយ​រូប​របស់​ទំព័រ​បណ្ដាញ​សង្គម​ប្រទះ​បាន​នៅ​ពេល​នាង​កំពុង​ជិះ​រថភ្លើង​ក្រោម​ដី។

ដូច​ដឹង​ស្រាប់​ហើយ ជាមួយ​នឹង​ជំនាញ​របស់​អ្នក​ប្រើ​បណ្ដាញ​សង្គម​សព្វ​ថ្ងៃ គ្មាន​អ្វី​ដែល​មិន​អាច​រក​ឃើញ​នោះ​ទេ។ ភ្លាម​ៗ​នោះ ព័ត៌មាន​របស់​ប្រុស​ស្អាត​រូប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដូច​គ្នា។ តាម​នោះ​ដែរ បុរស​ខាង​លើ​មាន​ឈ្មោះ​ថា​ Zhao Wei (ដូច​នឹង​តារា​សម្ដែង​ស្រី Zhao Wei ដែរ) អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​នៅ​ទីក្រុង Shen Zhen ប្រទេស​ចិន។

Zhao Wei ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មាន​មុខ​ស្អាត​តែ​កែវ​ភ្នែក​បែបបង្កប់​ដោយ​ទុក្ខ​ព្រួយ​ដែល​ស័ក្ដិសម​នឹង​សម្ដែង​រឿង​បែប​មនោសញ្ចេតនា​ខ្លាំង​ណាស់។ ជាមួយ​នឹង​រូប​សម្បត្តិ​របស់​ខ្លួន មនុស្ស​ជា​ច្រើន​ជឿជាក់​ថា លោក​អាច​ចាប់​អាជីព​សម្ដែង​បាន៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel