អ្នក​កាសែត​ម្នាក់​រិះគន់ចំៗ​ទៅ​លើ Pep ទាក់ទិន​នឹង​ពាក្យ​សម្ដី​ក្នុង​សន្និសីទ​កាសែត UCL

  • 2019-10-25 11:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កាសែត​មក​ពី​សារព័ត៌មាន​ The Guardian លោក Joe Jackson បាន​រិះ​គន់​ចំៗ​ទៅ​លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City ចំពោះ​ការ​ប្រើ​ពាក្យ​សម្ដី​ដដែល​នៅ​ក្នុង​សន្និសីទ​ UEFA Champions League។

លោក​ Jackson បាន​និយាយ​ថា៖ " ដូច្នេះ​លោក​ (Guardiola) មិន​ទាន់​ត្រៀម​ខ្លួន​នឹង​ឈ្នះ Champions League ទេ​នៅ​ពេល​នេះ ហើយ​រដូវ​ផ្កា​រីក​ឆ្នាំ​ក្រោយ (ខែ​មីនា ដល់​ខែ​ឧសភា) លោក​នឹង​និយាយ​ថា លោក​កំពុង​តែ​ពង្រឹង​ក្រុម ឬ ក៏​ប្រហែល​ ៥ឆ្នាំ​ទៀត លោក​នឹង​និយាយ​ដដែល​ " ។

លោក Pep ក៏​ឆ្លើយ​ថា​៖ " ខ្ញុំ​នឹង​នៅ​តែ​និយាយ​ដដែល​ទៀត " ។

លោក​ Jackson ក៏​និយាយ​ទៅ​វិញ​ថា៖ " មូលហេតុ​ដែល​ខ្ញុំ​សួរ​បែប​នេះ ក៏​ព្រោះ​តែ​ក្លឹប​លោក​វិនិយោគ​លុយ​រាប់​លាន ហើយ​លោក​នៅ​តែ​និយាយ​ពាក្យ​ដដែល​រហូត " ។

ឮ​បែប​នេះ​ លោក Pep នៅ​តែ​ប្រកាន់​គោលជំហរ​ដដែល ហើយ​លោក​ក៏​និយាយ​ថា៖ " បើ​យើង​ឈ្នះ យើង​សប្បាយ​ចិត្ត​ហើយ បើ​យើង​ចាញ់​ យើង​នឹង​ខំ​ទៀត " ៕

ខាង​ក្រោម​នេះ​ ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី