អ្នក​ចាំ​ទី​ Spurs ចាប់​​បាល់​ចំ​គោល​ដៅ​ ១២​ដង​ពី​ស៊ុត​ដូច​បាក់​ទំនប់​របស់​ Liverpool

  • 2019-10-28 01:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​រង​បរាជ័យ​ ២​ទល់​នឹង​១​ ក្រោម​ថ្វី​ជើង​ Liverpool សម្រាប់​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១០​កាល​ពី​យប់​មិញ។​

ជំនួប​នៅ​កីឡដ្ឋាន​ Anfield ក្រុម​ភ្ញៀវ​បាន​នាំ​មុខ​១​គ្រាប់​មុន​ដោយ​ការ​តែត​របស់​ Harry Kane តាំង​ពី​នាទី​ ទី​១​ ប៉ុន្តែ​លទ្ធផល​នាំ​មុខ​នេះ​បាន​ធ្វើ​ឲ្យ​ Liverpool ប្រឹង​វាយ​សម្រុក​មិន​បន្ធូរ​ដៃ​រហូត​តាម​ស្មើ​បាន​វិញ​ដោយ​ប្រធាន​ក្រុម​ Henderson នៅ​នាទី៥២។

លុះ​ដល់​នាទី៧៥​ Mohamed Salah បាន​ប៉េណាល់ទី​១​គ្រាប់​ឲ្យ​ហង្ស​ក្រហម​ឈ្នះ​ការ​ប្រកួត​នោះ​ក្រោយ​កីឡាករ​ Spurs បង្ក​កំហុស​លើ​ Sadio Mane។

ក្នុង​ការ​ប្រកួត​នេះ​ Liverpool បាន​វាយ​សម្រុក​ខ្លាំងក្លា​សឹង​មិន​គួរ​ឲ្យ​ជឿ​លើ​គូ​ប្រកួត​ដោយ​ស៊ុត​ចំ​គោល​ដៅ១៤​ជើង​, ខុស​គោលដៅ៣​ជើង​ និង​គ្រប់គ្រង​បាល់​ដល់​ទៅ​៧៣​%៕ ​​​

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី