ស្ត្រីចំណាស់ម្នាក់ រកឃើញរូបគំនូរបុរាណក្នុងផ្ទះបាយ ចុងក្រោយលក់បានក្នុងតម្លៃមិនគួរឲ្យជឿ

  • 2019-10-28 06:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​គំនូរ​មួយ​ផ្ទាំង​ដែល​គូរ​ដោយ​វិចិត្រ​ករ​ល្បី​ល្បាញ​ជនជាតិ​អ៊ីតាលី​ដែល​បាន​បាត់​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ត្រូវ​បាន​រក​ឃើញ​ព្យួរ​​នៅ​ក្នុង​ផ្ទះ​បាយ​ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​ប្រទេស​បារាំង។​

រូបគំនូរ​ឈ្មោះ Christ Mocked ដែល​គូរ​ដោយ​វិចិត្រករ​អ៊ីតាលី Cimabue ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​បារាំង​កាល​ពី​ខែ​មុន។ តំបន់​ឡើយ រូប​នេះ​ត្រូវ​រំពឹង​ថា​នឹង​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ជិត​ ៧​លាន​ដុល្លារ។ ប៉ុន្តែ​ក្រោយ​ដាក់​ដេញ​ថ្លៃ វា​ត្រូវ​បាន​គេ​ឲ្យ​ថ្លៃ​ខ្ពស់​បំផុត​រហូត​ដល់ ២៦,៦​លាន​ដុល្លារ​ឯណោះ។ យោង​តាម​កន្លែង​ដេញ​ថ្លៃ Acteon ឲ្យ​ដឹង​ថា​រូប​នេះ​ត្រូវ​បាន​ទិញ​ដោយ​អ្នក​ទិញ​អនាមិក​មក​ពី​ភាគ​ខាង​ជើង​ប្រទេស​បារាំង ហើយ​បាន​បំបែក​កំណត់​ត្រា​រូប​គំនូរ​មជ្ឈិមសម័យ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

គួរ​ឲ្យ​ដឹងថា​ រូប​គំនូរ​នេះ ត្រូវ​បាន​ព្យួរ​ចោល​ក្នុង​ផ្ទះ​ស្ត្រី​ចំណាស់ ដោយ​ម្ចាស់​ផ្ទះ​គិត​ថា​វា​គ្រាន់​តែ​ជា​រូប​គំនូរ​បុរាណ​ដែល​មិន​មាន​តម្លៃ​ថ្លៃ​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ដេញ​ថ្លៃ​ម្នាក់ ហើយ​រូប​គេ​ណែ​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​យក​វា​ទៅ​ឲ្យ​អ្នក​ជំនាញ​វាយ​តម្លៃ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម