ចាប់​កាន់​ដល់​ដៃ OPPO Reno 2F អ្នក​ប្រើ​សរសើរ​ថា​ម៉េច​ខ្លះ? (មាន​វីដេអូ)​

  • 2019-10-28 09:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​ដែល​បាន​ធ្វើការ​កក់​ទុកមុន (PreOrder) លើ OPPO Reno 2F បានបង្ហាញអារម្មណ៍ពិត បន្ទាប់​ពីទទួល​បានស្មាត​ហ្វូន​ប្រើប្រាស់កាលពីថ្ងៃទី ២៥ តុលា ២០១៩។

ឥឡូវ​នេះ​ដែរ​អតិថិជន​ក៏​អាច​កាន់​លុយ​ទៅ​ទិញ​ស្មាតហ្វូនស៊េរីថ្មី OPPO Reno 2F តម្លៃត្រឹមតែ ៣៦៩ ដុល្លារ នឹង​ទទួល​កញ្ចប់​កា​ដូ បាស Bluetooth  កែវ​ទឹក​ចិញ្ចៀន​ទម្រ​ទូរស័ព្ទ និង ស៊ីម​ស្មាត​លេខ​ធម្មតា ភ្ជាប់​ជា​មួយ​គម្រោង Smart ធំហ្ម៎ងរយៈពេល ២៤សប្តាហ៍ នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំង​ប្រទេស​កម្ពុជា​យើង។

ខាង​ក្រោម​នេះ​ជា​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ដែល​បាន​ទិញ OPPO Reno 2F មុន​គេ៖

OPPO Reno 2F គឺ​ជា​ស្មាតហ្វូន​កូនកាត់​ខ្លាំង​ពី​កំណើតតែម្តង ដោយសារ ក្រុមហ៊ុន​ OPPO បន្ថែម​នូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែល​លក់​ដាច់​ខ្លាំង​និង​ពេញ​និយម​កាល​ពីដើម​ឆ្នាំ2019 ឲ្យមើល​ទៅ​កាន់​តែ​រលើប​រលោង​ប៉ុន្តែ​ងាយ​ស្រួល​ចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក និង អម​មក​នូវ​ការ​ឌីហ្សាញ Logo ដែល​ស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ “Designed for Reno” ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno 2)។

OPPO Reno 2F មិនត្រឹមតែមាន រូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែម​ទាំង​បំពាក់​មកនូវ កាមេរ៉ាក្រោយ4គ្រាប់ ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មាន​កា​មេរ៉ា​ភ្លោះ​ក្រោយ 48MP+5MP) មានផ្ទៃម៉ាស៊ីនរាបស្មើ អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ ការ​ពារ​មិន​ឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់វា មានទំហំ 48MP ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។

កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ ដល់1190 ថតរូបមនុស្សធម្មតា ឃើញ​ខ្ពស់​រាង​ស្លីម​ស្អាត ថត​រូបជួបជុំមិត្តភក្តិក្រុមគ្រួសារ រឺទេសភាព ដោយពុំចាំបាច់ ដើរថយក្រោយ។ កាមេរ៉ាទី3  និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបស្ទីល សខ្មៅ និង ស្ទីលភាពយន្ត ស្អាតគ្រប់ប្លង់។

ចំណែកឯទីតាំងកាមេរ៉ាមុខវិញ OPPO នៅតែរក្សាស្ទីលបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode ដដែល (ដូច F11 Pro) ប៉ុន្តែ​ក្រុមហ៊ុន​បាន​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​មួយ​ទៀតគឺ ភ្លើងជំនួយ Atmosphere Light សម្រាប់ថតរូប Selfie ស្អាត​កប់​សារី។​ OPPO Reno 2F មាន​អេក្រង់​លាតពេញទំហំ 6.5” ប្រភេទ AMOLED (ដូច​គ្នា​នឹង​ស្មាត​ហ្វូន​ស៊េរី​ថ្មី OPPO Reno 2) គុណភាពល្អជាង OPPO F11 Pro ហើយនិងបំពាក់បច្ចេកវិទ្យា Sensor ស្កេន​ក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និង ដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

ស្មាតហ្វូនកូនកាត់រូបនេះ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ ៤០០០mAh អាចមើល វីដេអូបាន ១៣ម៉ោង ស្តាប់​តន្ត្រីបាន ៣១ម៉ោង និង លេងហ្គេមបាន ៨ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0។ OPPO Reno 2F មាន RAM ទំហំ 8GB ធំជាង OPPO F11 Pro ប៉ុន្តែរក្សានូវ អង្គ​ផ្ទុកទិន្នន័យ ធំដដែលគឺ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន ២១០ (600MB/រឿង) និង ៤២០០០ រូបភាព (3MB/សន្លឹក)។

បើចង់ជាក់ច្បាស់សូមចុចនៅត្រង់នេះ៖

សូមរំលឹកថាស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាជាផ្លូវការ ព្រមគ្នាជាមួយនឹង ស្មាតហ្វូនរៀមច្បងគឺ OPPO Reno 2 ក្នុងគំលាតតម្លៃខ្ទង់ ២៣០ ដុល្លារ (OPPO Reno 2 តម្លៃ ៥៩៩ ដុល្លារ ជាមួយនឹងកញ្ចប់កាដូ បាស Bluetooth ធំដ៏ស្រស់ស្អាត ស៊ីមស្មាតលេខធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំហ្ម៎ងរយៈពេល ២៤សប្តាហ៍) កាលពីថ្ងៃទី ២៥ តុលា ២០១៩។ អាស្រ័យ​ហេតុ​នេះ លោកអ្នកអាចសម្រេចចិត្តមួយដ៏ត្រឹមត្រូវក្នុងការជ្រើសយក ស្មាតហ្វូនកូនកាត់ OPPO Reno 2F រឺក៏ OPPO Reno 2 តាមការគួរ និង ធនធានផ្ទាល់ខ្លួន៕

អត្ថបទពេញនិយម