រដ្ឋមួយនៅអាមេរិក ប្រកាសអាសន្នឲ្យពលរដ្ឋជិត ២សែននាក់ជម្លៀសខ្លួន ក្រោយភ្លើងឆេះព្រៃវាយប្រហារ

  • 2019-10-28 09:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​រដ្ឋ​កាលីហ្វរញ៉ា បាន​ប្រកាស​អាសន្ន​នៅ​ទូ​ទាំង​រដ្ឋ​ ខណៈ​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​កំពុង​វាយ​ប្រហារ​តំបន់​ជា​ច្រើន និង​បន្ដ​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​ឡើង។

ប្រជាជន​ប្រមាណ​ជា ១៨​ម៉ឺន​​នាក់ ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ដើម្បី​ជម្លៀស​ទៅ​កាន់​កន្លែង​សុវត្ថិភាព។ មក​ទល់​ពេល​នេះ ផ្ទះ​រាប់​ពាន់​ខ្នង​ កំពុង​ប្រឈម​នឹង​គ្រោះ​ភ្លើង​ឆេះ ខណៈ​ពេល​ដែល​ផ្ទះ​ជា​ច្រើន​ខ្នង​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដាច់​អគ្គិសនី។ ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី កំពុង​ព្យាយាម​បញ្ឈប់​ខ្សែ​កាប​ដែល​ត្រូវ​បំផ្លាញ កុំ​ឲ្យ​រាលដាល​ទៅ​កាន់​ខ្សែ​កាប​ផ្សេង​ទៀត។ ចំណែក​ឯ​ប្រជាជន​រាប់​លាន​នាក់​ទៀត នឹង​ត្រូវ​បាត់​បង់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត។

គួរ​ឲ្យ​ដឹង​ថា តំបន់​ដែល​រង​គ្រោះ​ទាំង​នោះ មាន​ដូច​ជា​តំបន់​ Sonoma និង Santa Rosa ខណៈ​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​គ្រប​ដណ្ដប់​ផ្ទៃ​ដី​ជាង ១២ ០០០​ហិកតា​ហើយ​ បើ​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន