រកឃើញ ដងខ្លួន និងព្រះសិរបដិមាព្រះពុទ្ធសម័យកណ្តាល

  • 2019-10-28 11:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដងខ្លួន និងព្រះសិរបដិមាព្រះពុទ្ធសម័យកណ្តាលមួយព្រះអង្គត្រូវបានប្រទះឃើញក្នុងការដ្ឋានកំណាយប្រាសាទតុបខាងលិច។

ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។

លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ាដែលកំពុងតែអនុវត្តគម្រោងជួសជុលប្រាសាទតុបខាងលិច បានឱ្យដឹងថា « ដងខ្លួន និងព្រះសិរបដិមាព្រះពុទ្ធនេះរកឃើញនៅទីតាំងផ្សេងពីគ្នា ហើយជាបំណែកពីរផ្សេងគ្នា កសាងឡើងក្នុងសម័យកណ្តាល (១៤៣១-១៨៦៣)។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញក្នុងជម្រៅ១ម៉ែត្រជាងក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែកឯព្រះសិរវិញ ត្រូវបានប្រទះឃើញកប់ក្នុងដីជម្រៅ៤០សង់ទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួនបីម៉ែត្រ។

ក្នុងពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយនៅពេលនេះ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាសា្ថនណារ៉ាដើម្បីសម្អាត និងចុះបញ្ជីសារពើភណ្ឌទុកជាឯកសារសម្រាប់ស្រាវជ្រាវនិងការជួសជុល៕

អត្ថបទ និងរូបភាព៖ អាជ្ញាធរជាតិអប្សរា