Pulisic ប្រាប់​ថា​ភ្លេច​ធ្វើ​រឿង​មួយ​ក្រោយ​ស៊ុត​ Hat-Trick

  • 2019-10-29 07:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Pulisic បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​តែ​ឯង​ ឬ​ Hat-Trick កាល​ពី​ថ្ងៃ​អាទិត្យ​ ជួយ​ Chelsea យក​ឈ្នះ​​ម្ចាស់​ផ្ទះ​ Burnley ក្នុង​លទ្ធផល​ ៤-២។ ​

នេះ​ជា​ការ​រក​បាន​ Hat-Trick លើក​ដំបូង​ក្នុង​អាជីព​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​ ដូច្នេះ​ទើប​​រូប​គេ​សឹង​តែ​ភ្លេច​ថា​ត្រូវ​យក​បាល់​ទៅ​រក្សា​ទុក​ក្រោយ​ចប់​ការ​ប្រកួត។​ "ខ្ញុំ​ភ្លេច​ថា​ត្រូវ​យក​បាល់​ទៅ​តាម​ខ្លួន​​ ព្រោះ​វា​ជា​ Hat-Trick ទី​មួយ​ ប៉ុន្តែ​សំណាង​បាន​មិត្ត​រួម​ក្រុម​យក​ឲ្យ"។ Pulisic និយាយ។

គួរ​រម្លឹក​ថា​ ជា​ទូទៅ​ក្នុង​បាល់ទាត់​កីឡាករ​ណា​ដែល​ស៊ុត​បាន​៣​គ្រាប់​ ក្នុង​១​ប្រកួត​មាន​សិទ្ធ​យក​បាល់​ពី​ទីលាន​ទៅ​រក្សា​ទុក​ជា​អនុស្សាវរីយ៍៕

ប្រភព៖ Premier League   អត្ថបទ: រ័ត្ន

អត្ថបទពេញនិយម