នៅ​អេស្ប៉ាញ​យូរ Bale លែង​ស្គាល់​នរណា​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ហើយ

  • 2019-10-29 13:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​វេល​កីឡាករ Gareth Bale បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​លែង​សូវ​តាម​ដាន​ព័ត៌មាន​អី​ហើយ ដោយ​គ្រាន់​តែ​តាម​ដាន​រឿង​វាយ​កូនគោល​ប៉ុណ្ណោះ។

Bale បាន​លើក​ឡើង​ថា៖ " ខ្ញុំ​មិន​សូវ​តាម​ដាន​រឿង​ច្រើន​ទេ។ ខ្ញុំ​មើល​ខ្លះ​ៗ​ពី​ស្ថានភាព​សេដ្ឋកិច្ច ព្រោះ​អី​វា​ប៉ះ​ពាល់​ដល់​ការ​រកស៊ី​របស់​ខ្ញុំ។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​ប្រែប្រួល​ច្រើន ខ្ញុំ​មិន​សូវ​មើល​ច្រើន​ទេ។ ខ្ញុំ​មិន​ដឹង​រឿង Brexit (អង់គ្លេស​ចាកចេញ​ពី EU) ដើរ​ដល់​ណា​ហើយ ខ្ញុំ​អត់​ទាំង​ដឹង​ថា នរណា​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ផង " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ ដូច្នេះ​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ទេ។ ខ្ញុំ​តាម​ដាន​ច្រើន​តែ​រឿង​កូនគោល។ ម៉្យាងទៀត​ខ្ញុំ​នៅ​សុខ​ស្រួល​ហើយ​នៅ​ម៉ាឌ្រីដ តាំង​ពី​រឿង​រៀប​ចំ​គ្រួសារ​រួច​រាល់​ហើយ " ។

អំឡុង​ពេល​នេះ​ដែរ​ លោក Boris Johnson ជា​​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្រោយ​ពេល​ដែល​អ្នក​ស្រី​ Theresa May លាលែង​ពី​តំណែង​។ ដំណើរ​ការ​ចាកចេញ​ពីអឺរ៉ុប​របស់​ចក្រភព​អង់គ្លេស (Brexit) បាន​ពន្យារ​ទៀត​ហើយ ដោយ​ពី​ថ្ងៃ​ទី៣១ ខែ​តុលា​

គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ (Brexit) អាច​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ ហើយ​សម្រាប់​បាល់ទាត់​វិញ អាច​នឹង​ប៉ះពាល់​ដល់​កូតា​កីឡាករ​ផង​ដែរ។ នៅ​ពេល​បច្ចុប្បន្ន​នេះ ក្លឹប​ La Liga ​អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ចំនួន ៥ ដូច្នេះ​ប្រសិន​បើ​អង់គ្លេស​ចាកចេញ​ទៅ Bale នឹង​ក្លាយ​ជា​កីឡាករ​បរទេស​នៃ​ប្រទេស​មិនមែន​សហភាព​អឺរ៉ុប ដែល​ La Liga អនុញ្ញាត​ឲ្យ​មាន​តែ ៣​រូប​ប៉ុណ្ណោះ​ក្នុង​មួយ​ក្លឹប៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី