SM បញ្ជាក់ច្បាស់ហើយ EXO កំពុង​ត្រៀម​ចេញអាល់ប៊ុមពិសេសនៅខែវិច្ឆិកា

  • 2019-10-30 04:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ដែល​អ្នក​គាំទ្រ​ទាំងអស់​របស់ EXO ទន្ទឹង​រង់ចាំ​ក៏​បាន​ក្លាយ​ជា​ការពិត​ គឺ​ក្រុម​នឹង​ត្រឡប់​មក​វិញ​នៅ​ខែវិច្ឆិកាខាង​មុខជាមួយ​អាល់ប៊ុម​ថ្មី។

EXO ក្រុម​ចម្រៀង​បុរស​ដែល​ជា​ក្រាប់​ពេជ្រ​មួយ​ដែរ របស់​ផលិតកម្ម​ SM នឹង​វិល​មក​ជួប​អ្នក​គាំទ្រ​ជា​ថ្មី​ នៅ​ខែ​វិច្ឆិកា​ ហើយ​ពេល​នេះ​ក្រុម​កំពុង​មមាញឹក​ក្នុង​ការ​ត្រៀម​អាល់ប៊ុម​ថ្មី​ សម្រិតសម្រាំង​ជាពិសេស​បំផុត​សម្រាប់​អ្នក​គាំទ្រ ហើយ​ថ្ងៃ​ចេញ​ជាក់​លាក់​ ផលិតកម្ម​នឹង​ផ្ដល់​ដំណឹង​ជា​បន្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ផលិតកម្ម SM។

អាច​និយាយបាន​ថា​ ​ការ​វិល​មក​វិញ​នេះ​ គឺជា​ការ​ត្រឡប់​មក​ជាលើក​ដំបូង​ ក្រោយ​ក្រុម​ស្ងាត់​ចេញ​អាល់ប៊ុម​ជុំ​គ្នា​រយៈពេល​ជាង ១ឆ្នាំ។ យ៉ាង​ណា​ក្ដី​ គម្រោង​ Comeback លើក​នេះ​ នឹង​ត្រូវ​អវត្តមាន​ Xiumin និង​ D.O ស្រប​ពេល​អ្នក​ទាំង​ ២​កំពុង​ជាប់​បំពេញ​កាតព្វកិច្ច​ក្នុង​ជួរ​ទាហាន។

ងាក​ទៅ Baekhyun និង​ Kai វិញ ទោះ​បី​ពេល​នេះ​ពួកគេ​មមាញឹក​ជាមួយ​ក្រុម​ SuperM ប៉ុន្តែ​ពួកគេ​នៅ​តែ​មិនអាច​ខកខាន​បាន​ក្នុង​ការ​ត្រឡប់​មក​ជាមួយ​ក្រុម​ដើម EXO៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី