Deep Fusion មុខងារ​មាន​ប្រយោជន៍​ខ្លាំង​លើ iOS 13.2 តែ​មិន​សូវ​មាន​អ្នក​ចេះ​បើក​ប្រើ

  • 2019-10-31 01:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​នូវ​មុខងារ Deep Fusion លើ​ប្រព័ន្ធ iOS 13.2 ដែល​ជំនួយ​ដល់​ការ​ថត​រូបភាព​សម្រាប់​ iPhone សេរ៊ី​ឆ្នាំ ២០១៩ ទាំង​បី​ម៉ូឌែល។ វា​ជា​ប្រព័ន្ធ​ផ្ដិត​យក​រូបភាព​ថ្មី ដែល​ចម្រាញ់​ដំណើរការ​ជាមួយ​បន្ទះ​ឈីប A13 Bionic ​ក្នុង​ការ​ផលិត​បាន​រូបភាព​ដ៏​ល្អ​ឥតខ្ចោះ​មួយ ជា​ពិសេស​ជំនួយ​ដល់​ការ​ថត​រូប​នៅ​ទីតាំង​ខ្សោយ​ពន្លឺ។

ការប្រៀបធៀបរវាងការថត Deep Fusion និង Smart HDR

មុខងារ​នេះ​គឺ​វា​ដំណើរការ​ស្វ័យប្រវត្តិ ​ដែល​ជួយ​ឲ្យ​សាច់​រូប​មាន​ភាព​ច្បាស់​ល្អ​ជាង​មុន ហើយ​កាត់​បន្ថយ​គ្រាប់​ Noise នៅ​ទីតាំង​ខ្សោយ​ពន្លឺ។ អ្នក​ប្រើប្រាស់​ខ្លះ​ងឿងឆ្ងល់​ថា​តើ​ត្រូវ​បើក​វា​ត្រង់​ទីតាំង​ណា​មួយ​អំឡុង​ពេល​ថត​រូប​ដូច​ការ​ចុច​បើក Flash អ្វី​ឬ​ក៏​អត់?

ចម្លើយ​គឺ​អត់ទេ ដោយមុខងារ​នេះ​នឹង​ដំណើរ​ទៅ​បាន​ដោយ​ស្វ័យប្រវត្តិ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង និយាយ​ឲ្យ​ងាយ​យល់​ពេល​អ្នក​បើក​កាមេរ៉ា​ថត​នៅ​ទីតាំង​មាន​ពន្លឺ​មធ្យម​ឬ​ទាប នោះ​ Deep Fusion ​នឹង​ដំណើរការ​ដោយ​ឯកឯង ប៉ុន្តែ​គាំទ្រ​តែ​ការ​ថត​ប្រភេទ Wide ធម្មតា​ឬ Telephoto (1x ឡើង​ទៅ) ដោយ​ឡែក​ការ​ថត​បែប Ultra-Wide (0.5x) មិន​គាំទ្រ​នោះ​ទេ។

+វិធី​បើក​ឲ្យ Deep Fusion ដំណើរការ​ស្វ័យប្រវត្តិ​លើ iPhone 11/iPhone 11 Pro

  • ត្រូវ​ប្រាកដ​ថា​ម៉ាស៊ីន​បាន​ដំឡើង​ទៅ​កាន់ iOS 13.2 និង​អ្នក​កំពុង​កាន់ iPhone 11,11 Pro ឬ 11 Pro Max
  • ចូល​ទៅ​កាន់​កម្មវិធី Settings > Camera > ​ប្រាកដ​ត្រង់​ទីតាំង Photos Capture Outside the Frame ​ត្រូវ Turned Off (ចេញ​សញ្ញា​ពណ៌​ប្រផេះ)
  • ប្រាកដ​ថា​អ្នក​ប្រើប្រាស់​ការ​ថត​លើស​ពី 1x ឡើង​ទៅ
  • Deep Fusion នឹង​ដំណើរការ​ស្វ័យប្រវត្តិ (រូបភាព Burst Photo មិន​គាំទ្រ​ឡើយ)៕​

**អានអត្ថបទ:**

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី