Pep៖ គ្រូ​បង្វឹក​ល្អ​បំផុត​ មិន​អាច​ឈ្នះ​​ពាន​បាន​ដែរ ដោយ​សារ​តែ​ខ្វះ​មួយ​ចំណុច

  • 2019-10-30 12:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ប្រាប់​វិទ្យុ Catalunya ថា គ្រូ​បង្វឹក​ល្អ​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​អាច​ឈ្នះ​គ្រប់​ពាន​បាន​ដែរ​ ដោយ​សារ​តែ​មិន​មាន​កីឡាករ​ល្អ​ដូច​ជា ខ្សែ​ប្រយុទ្ធ Lionel Messi។

លោក​បាន​និយាយ​ថា៖ " មាន​គ្រូ​បង្វឹក​ល្អ​ៗ​ជា​ច្រើន​ណាស់ ដែល​មិន​អាច​ដឹកនាំ​ឲ្យ​ឈ្នះ​ពាន​បាន ដោយ​សារ​តែ​ពួក​គេ​មិន​មាន​កីឡាករ​ដូច​ជា Messi '' ។

លោក​បាន​បន្ត​ថា៖ " គ្មាន​នរណា​មាន​សមត្ថភាព​ដល់​កីឡាករ​រូប​នេះ​ឡើយ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Pep ធ្លាប់​ធ្វើការ​ជាមួយ​ Messi អំឡុង​ពេល​ដឹកនាំ​ក្លឹប Barcelona (២០០៨-២០១២)៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី