ក្រោយ​សង​លុយ​រដ្ឋអស់​ពី​ខ្លួន Fan Bingbing នៅ​ជំពាក់​គេ​ជាង​៩០​លាន​ដុល្លារ តែ​គ្មាន​សមត្ថភាព​សង

  • 2019-10-31 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​ ពាក់ព័ន្ធ​នឹង​បំណុល​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing កំពុង​​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ព្រួយ​បារម្ភ​ជា​ខ្លាំង។

នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០១៨ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing ត្រូវ​បង្អាក់​គ្រប់សកម្មភាព​សិល្បៈ​ទាំង​អស់ ដោយ​សារ​រឿង​អាស្រូវ​គេច​ពន្ធរបស់​ខ្លួន។ តួលេខ​លុយ​ដែល​នាង​ត្រូវ​បង់​ពិន័យ​គឺ​បាន​កើន​ដល់​ជាង​១០០​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​គេ​សឹង​មិន​ជឿ​នឹង​ភ្នែក។ យ៉ាងណាក្ដី​​ នៅ​ពេល​នេះ​គេ​ជឿជាក់​ថា​រាជិនី​ទូរទស្សន៍​បាន​សង​ចំនួន​លុយ​នេះ​អស់​ហើយ ដោយ​មាន​ការ​ជួយ​ពី​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។

យ៉ាងណាក្ដី ថ្មី​នេះ​ៗ​ប្រភព​ជា​ច្រើន​បាន​រាយការណ៍​​ថា ក្រៅ​ពី​ចំនួន​លុយ​ដ៏​ធំ​ខាង​លើ ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ កំពុង​តែ​វ័ណ្ឌ​ក​ដោយ​សារ​​នៅ​ជាប់​បំណុល​រហូត​ដល់​ទៅ​៩០​លាន​ដុល្លារ។ តាម​នោះ​ដែរ នៅ​ក្នុង​កិច្ច​សន្យា​ជាមួយ​ម៉ាក​យីហោ​ធំ​ៗ​ដូច​ជា Louis Vuitton, Montblanc, Cartier និង L’ Oreal នៅ​ក្នុង​កំឡុង​ពេល​ធ្វើ​អ្នក​តំណាង​របស់​ម៉ាក​ទាំង​នេះ Fan Bingbing មិន​អាច​មាន​រឿង​អាស្រូវ​បាន​ឡើយ។ តែ​ដោយ​សារ​តែ​គេច​ពន្ធ នាង​បាន​ធ្វើ​កិច្ចសន្យា ដូច​នេះ​នាង​ត្រូវ​ចេញ​លុយ​សង​ថ្លៃ​ខូចខាត​នេះ។

ប្រភព​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា តួ​រឿង ព្រះនាងយេយេ គ្មាន​សមត្ថភាព​សង​ដោយ​សារ​នៅ​ពេល​នេះ នាង​គ្មាន​ការងារ​ធ្វើ​ឡើយ ដ្បិត​​គ្មាន​អ្នក​ណា​ហ៊ាន​ហៅ​នាង​ថត​រឿង​ឡើយ។ ម្យ៉ាង​ទៀត ​ការ​ដែល​ម៉ាក​យីហោ​ទាំង​នេះ​មិន​ប្ដឹង​នាង​ទារ​លុយ​នោះ​គឺ​មក​ពី​ពេល​សហការ​នឹង​គ្នា ទំនាក់​ទំនង​របស់​ពួក​គេ​គឺ​ល្អ​​​ទើប​គេ​ទុក​មុខ​ឲ្យ​នាង។ប្រឈម​នឹង​ព័ត៌មាន​ គ្មាន​លុយ​សង​គេ​បែប​នេះ ភាគី​របស់ Fan Bingbing មិនបាន​ឆ្លើយ​ត​ប​ជាមួយ​បណ្ដាញ​ព័ត៌មាន​វិញ​ឡើយ៕

ចុចអាន៖ ​ Selena បកស្រាយអត្ថន័យនៅពីក្រោយបទ Lose You To Love Me ជៀសវាងពាក្យប៉ាន់ស្មានផ្តេសផ្តាស់

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel