ល្អ​ណាស់​! Ronaldo ទាត់​ចូល​​ចុងម៉ោង យោង​ Juventus ឡើង​កំពូល​តារា​វិញ

  • 2019-10-31 02:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ទាត់​ចូល​ប៉េណាល់ទី​ចុងម៉ោង ជួយ Juventus យក​ឈ្នះ Genoa ២-១ ឡើង​​ទៅ​ឈរ​កំពូល​តារាង Serie A វិញ។

​ម្ចាស់​ផ្ទះ Juventus ជា​អ្នក​រក​គ្រាប់​បាន​មុន​​ដោយ​កីឡាករ Leonardo Bonucci មុន​ពេល​កីឡាករ Christian Kouame តាម​ស្មើ​ឲ្យ Genoa វិញ។ យ៉ាងណា​​ចុង​ម៉ោង​វគ្គ​ទី​ពីរ​ទៅ​ហើយ ពោល​នាទី​៩០​បូក​សេះ​បង្កង់​ Juventus ទទួល​​បាន​ឱកាស​ប៉េណាល់ទី​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo។

ការ​ប្រកួត​នេះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​រហូត​​មាន​កាត​ក្រហម​២ និង​កាត​លឿង​៦​។ ជ័យជម្នះ​របស់ Juventus ​ខាង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ផ្ដួល Inter Milan ឡើង​ទៅ​ឈរ​កំពូល​តារាង​សប្ដាហ៍​ទី​១០​វិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ