DJI ចេញ​ផ្សាយ Drone ថ្មី Mavic Mini ធូរ​ថ្លៃ​ត្រឹម ៣៩៩ ដុល្លារ

  • 2019-10-31 08:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន DJI ​បាន​ប្រកាស​ផ្សាយ​ Drone ជំនាន់​ថ្មី ដែល​មាន​រូបរាង​តូច​ច្រឡឹង​និង​ទម្ងន់​ស្រាល បើ​ធៀប​នឹង​ជំនាន់​មុនៗ។ ប្រភេទ​នេះ​រចនា​ឡើង​សម្រាប់​អ្នក​រៀន​ប្រើប្រាស់​ដំបូង និង​ងាយស្រួល​ក្នុង​ការ​បង្ហោះ​នៅ​តំបន់​ហាមឃាត់​សម្រាប់​ Drone ខ្នាត​ធំ។

ស្ថិត​ក្នុង​ទម្ងន់​ខ្លួន ២៤៩ ក្រាម Mavic Mini ​មាន​កាមេរ៉ា 12MP ​ប្រើប្រាស់​ឡេន​ទំហំ ២៨ មីលីម៉ែត្រ មាន Aperture f/2.8 ​ប្រើប្រាស់ gimbal 3-axis ដែល​អាច​គាំទ្រ​ការ​ថត​វីដេអូ​ដល់​កម្រិត ២ ៧២០x១ ៥៣០ ភីកសែល​នៅ​លក្ខខណ្ឌ 30p ឬ ១ ៩២០x១ ០៨០ ភីកសែល​នៅ​លក្ខខណ្ឌ 60p។ ម៉ូឌែល​នេះ​មិន​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត 4K និង Slow motion ដូច Mavic 2 នោះ​ឡើយ។

ស្ថិត​ក្នុង​ថាមពល​ថ្ម​ទំហំ ២ ៤០០mAh អាច​ហោះ​បាន ៣០ នាទី ​ក្នុង​ចម្ងាយ ៤ គីឡូម៉ែត្រ​ពី​ទីតាំង​បញ្ជា ដោយ​គាំទ្រ​ការ​ប្រើប្រាស់​ជាមួយ​ប្រព័ន្ធ iOS និង Android ​តាម​រយៈ​កម្មវិធី DJI Fly។

Mavic Mini មាន​តម្លៃ ៣៩៩ ដុល្លារ សម្រាប់​ឈុត​មាន Drone, ឧបករណ៍​បញ្ជា​និង​ឧបករណ៍​មួយ​ចំនួន​ផ្សេង​ទៀត ខណៈ​ឈុត​ធំ​ថ្លៃ ៤៩៩ ដុល្លារ​មាន​បន្ថែម​ថ្ម និង​ឧបករណ៍​សាក ក៏​ដូច​ជា​កាបូប​ជា​ដើម៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី