Samsung និង Huawei ជាអ្នកឈ្នះនៅត្រីមាសទី ៣ឆ្នាំនេះ

  • 2019-11-01 01:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ទីផ្សារ​ស្មាតហ្វូន​ប្រចាំ​ត្រីមាស​ទី ៣ ​នៃ​ឆ្នាំ ២០១៩ ត្រូវ​បាន​បង្ហាញ​ចេញ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ Strategy Analytics។ តួ​លេខ​បង្ហាញ​ថា​ទីផ្សារ​ស្មាតហ្វូន​ចាប់​ផ្ដើម​ងើប​ឡើង​វិញ ក្រោយ​ពី​បាន​ធ្លាក់​ចុះ​តាំង​ពី​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មក។

Strategy Analytics បាន​និយាយ​ថា​កាតាលីករ​​សំខាន់​ ២ ធ្វើ​ឲ្យ​ទីផ្សារ​មាន​សញ្ញាណ​វិជ្ជមាន​គឺ​ការ​ប្រកួតប្រជែង​ខ្លាំង​នៃ​តម្លៃ និង​ការ​បញ្ចេញ​បច្ចេកវិទ្យា 5G។

យ៉ាងណាក្ដី​មាន​តែ Huawei និង Samsung ប៉ុណ្ណោះ មាន​ការ​កើន​ឡើង​ចំនួន​លក់។ Samsung កើន​ឡើង ៨% ហើយ Huawei កើន​ឡើង ២៩% បើ​ធៀប​នឹង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៨។ Apple និង​ក្រុមហ៊ុន​ដទៃ​ទៀត​វិញ​មាន​ការ​ថយ​ចុះ​ចំនួន​លក់។

ការ​កើន​ឡើង​ចំនួន​លក់​របស់ Huawei ជា​​រឿង​ភ្ញាក់​ផ្អើល​មួយ ដោយ​សារ​ក្រុមហ៊ុន​កំពុង​ជួប​ប្រទះ​បញ្ហា​ជា​មួយ​ដៃ​គូ​ផ្គត់ផ្គង់ ក្រោយ​មាន​ការ​ដាក់​ចូល​បញ្ជី​ខ្មៅ​ពី​សំណាក់​សហរដ្ឋអាមេរិក៕​​​

ចុចអាន ៖ នៅប្រទេសចិន ក្រុមហ៊ុនផ្សេងដាំក្បាលចុះ ខុសគេតែ Huawei

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង