ក្លឹប​៣​ប៉ុណ្ណោះ​ ដែល​ធ្វើ​បាន​ពិន្ទុ​ខ្ពស់​បំផុត​ក្រោយ​១០​ប្រកួត​នៅ​ Premier League

  • 2019-11-01 02:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ឈាន​ដល់​ប្រកួត​ទី​១១​ នៅ​ចុង​សប្ដាហ៍​នេះ​ ខណៈ​ Liverpool នៅ​តែ​ជា​ក្រុម​លេខ​១​ក្នុង​តារាង​ ដាច់​ Manchester City ចំនួន​៦​ពិន្ទុ។

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ មាន​២៨​ពិន្ទុ​ពី​១០​ប្រកួត​កន្លង​មក​ ជា​កំណត់ត្រា​ខ្ពស់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ដែល​មាន​ក្លឹប​តែ​៣​ប៉ុណ្ណោះ​ធ្លាប់​ធ្វើ​បាន។​ ក្លឹប​ធ្លាប់​ដណ្ដើម​បាន​២៨​ពិន្ទុ​ក្រោយ​១០​ប្រកួត​មាន​ដូចជា​ Liverpool ខ្លួន​ឯង​ Manchester City និង​ Chelsea។

City ធ្លាប់​រក​បាន​២៨​ពិន្ទុ​ ក្រោយ​១០​ប្រកួត​ ២​រដូវ​កាល​ផ្សេង​គ្នា​គឺ​នៅ​រដូវ​កាល​ ២០១១/១២ និង​២៩១៧/១៨, Chelsea ធ្វើ​បាន​កំណត់ត្រា​ដូច្នេះ​នៅ​រដូវ​កាល​ ២០០៥/០៦​ ខណៈ​ Liverpool គឺ​ធ្វើ​បាន​នៅ​រដូវ​កាល​នេះ​តែ​ម្ដង៕​

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី