កីឡាករ​ក្រុម​ Colchester ស្រែក​ហ៊ោ​អបអរ​គ្រាន់​តែ​ឭ​ប៉ះ United នៅ League Cup

  • 2019-11-01 03:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Colchester បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​ League Cup ក្រោយ​យក​ឈ្នះ​ Crawley Town ៣-១ នៅ​វគ្គ​១៦​ក្រុម​ ឬ​ជុំ​ទី​៤​។

ក្រុម​មក​ពី​ក្របខ័ណ្ឌ​ League Two មួយ​នេះ​បាន​ចាប់​ឆ្នោត​រើស​គូ​កាល​ពី​ម្សិល​មិញ​ហើយ​ជា​លទ្ធផល​ពួកគេ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ជើង​ខ្លាំង​ Manchester United មក​ពី Premier League ដែល​ទៅ​ស៊ី​ Chelsea ដល់​ផ្ទះ​កាល​ពី​វគ្គ​មុន។​

​អំឡុង​មើល​ការ​ឆាប់​ឆ្នោត​រើស​គូ​ គ្រូ​បង្វឹក​ និង​កីឡាករ​ទាំង​អស់​របស់​ Colchester បាន​នាំ​គ្នា​ស្រែក​ហ៊ោ​ សម្ដែង​ការ​រីករាយ​គ្រាន់​តែ​ឭ​ថា​​​ត្រូវ​លេង​ជាមួយ​ United។ ការ​ស្អែក​ហ៊ោ​នេះ​មិន​ច្បាស់​ថា​ក្នុង​ន័យ​អ្វី​ទេ​ តែ​មាន​ការ​បកស្រាយ​​ផ្សេង​គ្នា​ថា​ពួកគេ​​​សប្បាយ​ចិត្ត​ពេល​ប៉ះ​ក្រុម​ធំ​ ឬ​​​​អាច​ឌឺដង​ថា​​ប៉ះ​បិសាច​ក្រហម​ងាយ​ស្រួល​ឡើង​វគ្គ​បន្ត?​៕ ​​

ប្រភព៖ Football Whispers   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម