យប់​នេះ​អត់​មើល​ម៉េច​បាន​ បើ​វ៉ៃ​ម្ដង​៤គូ​ហើយ​ពិន្ទុ​កំពុង​ប្រកិត​គ្នា​យ៉ាង​នេះ​ ​

  • 2019-11-01 04:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​៤រូប​ដែល​កំពុង​លេង​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​៦០​គីឡូក្រាម​ ប៊ុន​ សុធា​ ឯម​ សុធី​ សុខ​ ធី​ និង​ អ៊ូច​ ធារិទ្ធ​ នឹង​ត្រូវ​ឡើង​ប្រកួត​ក្នុង​យប់​នេះ​ទាំង​អស់គ្នា​លើ​សង្វៀន​បាយ័ន​ នា​ការ​ប្រកួត​ជុំ​ទី៣​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។​

អ្នក​តាមដាន​គុន​ខ្មែរ​កំពុង​ចាប់​អារម្មណ៍​ចំពោះ​បេក្ខភាព​ខ្មែរ​ទាំង​៤​នាក់​ខាង​លើដែល​ត្រូវ​កំពុង​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុងពូល​ ខណៈ​ពិន្ទុ​របស់​កីឡាករ​៣រូប​ រួម​មាន​ ប៊ុន​ សុធា​ ឯម​ សុធី​ និង​ សុខ សុធី​ សុទ្ធ​តែ​មាន​៦​ពិន្ទុ​ស្មើ​គ្នា​ថែម​ទៀត​ផង​ ខុស​ត្រង់​ខ្លះ​ឈ្នះ​សន្លប់​ ឈ្នះ​ពិន្ទុ​ និង​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ។​

កម្មវិធីប្រកួតល្ងាចនេះ

សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​ជា​ការ​ប្រកួត​សំខាន់​ចំពោះ​ពួកគេ​ទាំង​៣នាក់​ ព្រោះ​ម្នាក់​ៗ​ត្រូវ​ការ​ឈ្នះ​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ទៀត​ផង​ដើម្បី​ឆក់​បាន​ភាគរយ​កាន់​តែ​ខ្ពស់​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។​

ការ​ប្រកួត​ជុំ​ទី៣​ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​៦០​គីឡូក្រាម​របស់​សង្វៀន​បាយ័ន​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧​យប់​តទៅ។​ ឯម​ សុធី​ ប៉ះ​ Krokpetch ប៊ុន​ សុធា​ ប៉ះ​ Tripetch អ៊ូច​ ធារិទ្ធ​ ប៉ះ​ Dee Sor. Plernjit​ ខណៈ​ សុខ​ ធី​ ប៉ះ​ Phobrak Rithjingjodeng៕​

អត្ថបទ៖ នួន ស៊ីណា​