ពិសេស​អ្វី​ខ្លះ ដល់​ថ្នាក់ Caviar ​ហ៊ាន​ដាក់​លក់ iPhone 11 Pro នេះ​ថ្លៃ​ដល់ ៧ មុឺន​ដុល្លារ?

  • 2019-11-01 07:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្លាកយីហោ​ Caviar របស់​ប្រទេស​រុស្ស៊ី​បាន​ចេញ​ផ្សាយ​នូវ iPhone 11 Pro ជំនាន់​ពិសេស​ឲ្យ​ឈ្មោះ Discovery ដែល​មាន​ប្រភេទ​ថ្លៃ​បំផុត Solarius ​តម្លៃ​ដល់​ទៅ​ ៧ មុឺន​ដុល្លារ​អាមេរិក។

ចំណុច​រសើប​នៃ​ស្មាតហ្វូន​រចនា​ថ្មី​នេះ គឺ​តួ​ខ្លួន​ស្រោប​ដោយ​មាស​សុទ្ធ​ទម្ងន់ ៥០០ ក្រាម ជាមួយ​ខ្នង Tourbillon ​អម​ការ​ដាំ​គ្រាប់​ពេជ្រ​ចំនួន ១៣៧ គ្រាប់​ផង​ដែរ។ ប្រភេទ​អង្គ​ផ្ទុក 64GB ​ថ្លៃ ៧០ ៣៤០ ដុល្លារ រី​ឯ 512GB ​ថ្លៃ ៧១ ០៥០ ដុល្លារ

Discovery Mars
Discovery Luna
Discovery Terra

យ៉ាងណាមិញ​បើ​អតិថិជន​ចង់​បាន​ប្រភេទ​រាង​ធូរ​ថ្លៃ គឺ​ម៉ូឌែល Discovery Mars ​តម្លៃ ៨ ១០០ ដុល្លារ ខណៈ Discovery Luna ​តម្លៃ ៨ ១៣០ ដុល្លារ និង Discovery Terra ​តម្លៃ ៨ ២៦០ ដុល្លារ ដោយ​ខុស​នឹង​ម៉ូឌែល Solarius ​ត្រង់​ការ​មិន​ស្រោប​មាស​ទម្ងន់ ៥០០ ក្រាម៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា