Pique ទម្លាយ​ថា កីឡាករ Barca សុខ​ចិត្ត​ធ្វើ​រឿង​នេះ ឲ្យ​តែ​បាន​ទិញ Neymar មក​វិញ

  • 2019-11-01 13:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប Barcelona កីឡាករ Gerard Pique បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កីឡាករ​នៅ​ក្លឹប​កាតាឡាន់​មួយ​នេះ ធ្លាប់​បបួល​គ្នា​ស្នើ​ទៅ​លោក​ Josep Bartomeu ប្រធាន​ក្លឹប Barcelona កាត់​ប្រាក់ខែ​របស់​ពួក​គេ ដើម្បី​សម្រួល​ដល់​ការ​ត្រឡប់​មក​វិញ​របស់​ខ្សែ​ប្រយុទ្ធ​ Neymar។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " យើង​ធ្លាប់​ស្នើ​ទៅ Bartomeu ដើម្បី​កាត់​ប្រាក់ខែ​របស់​ពួក​យើង ដើម្បី​តែ​ចង់​ឃើញ Neymar ត្រឡប់​មក​វិញ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " នេះ​ដោយសារ​តែ​យើង​យល់​ច្បាស់​ពី​ច្បាប់​ហិរញ្ញវត្ថុ Fair Play ដែល​កំណត់​ការ​ចំណាយ​របស់​ក្លឹប​ លើ​ថ្លៃ​ប្រាក់​ខែ​កីឡាករ " ។

កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​អំពី​ការ​ត្រលប់​មក​ Barcelona វិញ របស់ Neymar ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ​ក្លឹប PSG បាន​បដិសេធ​សំណើ​ដោយសារ​តែ​មិន​ចុះ​សម្រុង​គ្នា ខាង​លុយ​កាក់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី