​រដ្ឋមន្ត្រី​ក្រសួង បង្ហើបថា​ពិព័រណ៍​ការងារ​​ឆ្នាំ ២០១៩​ ​ជា​វេទិកា​ការងារ​ដ៏​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​

  • 2019-11-02 10:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ពិព័រណ៍​ការងារ​​និង​ផលិតភាព​ជាតិ កាន់តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ឡើង​ៗ​​ដែល​បាន​ប្រែក្លាយ​ពិព័រណ៍​នេះ​ទៅជា​វេទិកា​ការងារ​ដ៏​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​សម្រាប់​ផ្តល់​ឱកាស​នៅ​មួយ​កន្លែង​ងាយស្រួល​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ​ ​សិស្ស​ ​និស្សិត​ ​និយោជក​ ​អ្នក​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ ​អ្នកជំនាញ​ ​អ្នកស្រាវជ្រាវ​ ​និង​អ្នក​រៀបចំ​គោលនយោបាយ​ ​ក្នុង​ការ​ជួប​ទាក់​ទង​ផ្តោះ​ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​ដោយ​ផ្ទាល់​ ​ធ្វើស​កម្ម​ភា​ពភ្លាម​ៗ​នៅនឹង​កន្លែង​​ចែករំលែក​បទពិសោធន៍​ ​ចំណេះដឹង​ ​ផ្តល់​មតិយោបល់​និង​អនុសាស​ន៍​ល្អ​ៗ​​ពាក់ព័ន្ធ​នឹង​ការងារ​ ​អាជីព​​ជំនាញ​ ​ធនធានមនុស្ស​ ​និង​ផលិតភាព​ការងារ​។"

រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

លោក ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​លើកឡើង​បែបនេះ​​ក្នុង​ពិធី​បើក​ ​«​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ ​ឆ្នាំ២០១៩​»​ ​​ដែល​រៀបចំ​ធ្វើឡើង​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​នា​ព្រឹក​ថ្ងៃទី ២​ខែ​វិ​ច្ឆ​កា​នេះ​។

​ពិព័រណ៍​លើក​ទី ៩ នា​ឆ្នាំនេះ​​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពីសំណាក់​ក្រុមហ៊ុន​ ​សហគ្រាស​ ​នាំមុខ​គេ​សំ​ខាន់​ៗ​​រួម​ទាំង​ ​ក្រសួង​-​ស្ថាប័នរដ្ឋ​ ​និង​អង្គការ​ជាតិ​-​អន្តរជាតិ​ ​ចំនួន ១៥០​ ​នៅ​តាម​បញ្ជរ​ចំនួន ៣០០​ ​ហើយ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​នឹង​មាន​អ្នកចូលរួម​ទស្សនា​ចំនួន​ប្រមាណ​ ​៣ ម៉ឺន​នាក់​។​ ​ ​

សកម្មភាពពិធី​បើក​ ​«​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ ​ឆ្នាំ២០១៩​

រដ្ឋមន្ត្រី​ក៏បានមាន​ប្រសា​ស​ន៍​បញ្ជាក់ដែរ​ថា​ ​“​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ ២០១៩​”​ ​រយៈពេល​ពីរ​ថ្ងៃនេះ​​នឹង​ផ្តល់​ឱកាស​ជួបជុំគ្នា​ដោយ​ផ្ទាល់​នៅ​មួយ​កន្លែង​ងាយស្រួល​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៃ​ទីផ្សារ​ការងារ​ក្នុង​ការ​ផ្តោះ​ប្តូរ​ព័ត៌មាន​ ​ស្រង់​យក​បទពិសោធន៍​ចាំបាច់​ ​ស្វែងរក​ឱ​កា​សល្អៗ​និង​ធ្វើស​កម្ម​ភា​ពភ្លាម​ៗ​នៅនឹង​កន្លែង​ផ្ទាល់​ ​ជាពិសេស​ ​ផ្តល់​ឱកាស​ដ៏​កម្រ​ដល់​ក្មួយ​ទាំងអស់​ ​ក្នុង​ការ​ចាប់ផ្តើម​គិតគូរ​រៀបចំផែនការ​អាជីព​របស់​ខ្លួន​ម្នា​ក់ៗ​ ​ដោយធ្វើ​ការ​ស្វែងយល់​និង​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​អំពី​ឱកាស​ការងារ​និង​តម្រូវការ​ជំនាញ​ ​ឱកាស​សម្រាប់​ផ្គូផ្គង​ជំនាញ​ទៅ​នឹង​តម្រូវការ​ការ​ជ្រើស​កម្លាំង​ពលកម្ម​របស់​ក្រុម​ហ៊ុន​ល្បី​ៗ​ ​ឱកាស​ក្នុង​ការ​ជួបពិភាក្សា​ដកស្រង់​បទពិសោធន៍​ផ្ទាល់​ពី​និយោជក​និង​ ​អ្នកធ្វើការ​ងារ​ក្នុង​អាជីព​ដែល​ជាគោល​ដៅ​របស់​ក្មួយ​ៗ​ ​ព្រមទាំង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​និង​ការ​ផ្តល់​ការ​គាំទ្រ​នានា​ ​ដូចជា​អាហារូបករណ៍​ជាដើម​។

​លើស​ពីនេះ​ ​សន្និសីទ​ស្តី​ពី​ ​«​យុទ្ធ​សាស្រ្ត​ផលិតភាព​សម្រាប់​កម្ពុ​ជាៈ​ ​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការប្រកួត​ប្រជែង​ជាស​កល​»​ ​នឹង​ផ្តល់​ដល់​អ្នកចូលរួម​ទាំងអស់​នូវ​គំនិត​ ​ជំនាញ​ ​ចំណេះដឹង​ ​ចំណេះធ្វើ​ ​និង​ពិសោធន៍​ដ៏​ជោគជ័យ​ពីសំណាក់​អ្នកជំនាញ​ជាតិ​ ​និង​អន្តរជាតិ​ ​សម្រាប់​ជា​ប្រយោជន៍​ក្នុង​ការ​បណ្តុះ​ផ្នត់គំនិត​ ​ឥរិយាបថ​និង​ការអនុវត្ត​សម្រាប់​ការ​លើកកម្ពស់​ផលិតភាព​ ​នៅ​គ្រប់​កម្រិត​ ​តាំងពី​កម្មករ​និយោជិត​ម្នា​ក់ៗ​ ​រហូតដល់​ជាតិ​ទាំងមូល​ ​សំដៅ​ធ្វើ​ឱ្យ​គ្រប់​សហគ្រាស​-​គ្រឹះស្ថាន​ ​គឺជា​សហគ្រាស​-​គ្រឹះស្ថាន​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ ​គ្រប់ការ​ងារ​ ​គឺជា​ការងារ​កាន់តែ​ប្រសើរ​ ​និង​គ្រប់​កម្មករ​និយោជិត​ ​គឺជា​កម្មករ​និយោជិត​កាន់តែ​មាន​សមត្ថភាព​និង​ផលិតភាព​ខ្ពស់​។​ ​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ ២០១៩ នេះ​​ត្រូវ​បាន​រៀបចំ​រួមបញ្ចូល​គ្នា​នូវ​ព្រឹត្តិ​កា​រណ៍​ធំៗ​ពីរ​ជាប់គ្នា​​ដែល​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​គឺ​៖​

-​ទី១​.​ ​ពិព័រណ៍​ការងារ​​ដែល​រួមមាន​៖​ ​ការ​តាំង​ផ្សព្វផ្សាយ​ដោយក្រុម​ហ៊ុន​ ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ ​ក្រសួង​​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​-​អន្តរជាតិ​ ​ដែល​នឹង​ផ្តល់​ឱកាស​ដ៏​កម្រ​ដល់​សិស្ស​-​និស្សិត​ ​និង​អ្នក​ស្វែងរក​ការងារ​ ​ក្នុង​ការ​ជួប​ដោយ​ផ្ទាល់​និង​ដាក់ពាក្យ​សម្ភាសន៍​រក​ការងារ​ភ្លាម​ជាមួយ​និយោជក​ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន​ជាង២ម៉ឺន​កន្លែង​,​ ​ធ្វើការ​ផ្គូផ្គង​ជំនាញ​ដែល​ខ្លួន​មាន​ទៅ​នឹង​តម្រូវ​កា​រថ្មីៗ​នៅក្នុង​ទីផ្សារ​ការងារ​,​ ​ធ្វើការ​ដកស្រង់​បទ​ពិ​សោ​ន៍​និង​ទទួល​មគ្គទេសក៍​ផ្ទាល់​ពី​អ្នកជំនាញ​តាម​វិស័យ​សំ​ខាន់​ៗ​​ព្រមទាំង​​ឱកាស​សម្រាប់​ស្វែងរក​ការអប់រំ​បណ្តុះបណ្តាល​ ​និង​ការ​គាំទ្រ​នានា​ដើម្បី​លើកកម្ពស់​អនាគត​អាជីព​របស់​ខ្លួន​។​ ​​ជាមួយ​នេះ​ ​អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​នូវ​ព័ត៌មាន​ទីផ្សារ​ការ​ងា​រថ្មីៗ​ ​មតិយោបល់​ ​និង​ការអនុវត្ត​ល្អ​នានា​ ​ដែល​មាន​សារសំខាន់​សម្រាប់​រៀបចំផែនការ​អាជីព​ ​ការអប់រំ​បណ្តុះបណ្តាល​ ​និង​ធនធានមនុស្ស​ ​ព្រមទាំង​ឱកាស​ក្នុង​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ផ្នែក​ធនធានមនុស្ស​ ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​សំ​ខាន់​ៗ​។​

-​ទី២​.​​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​ការងារ​ជាតិ​ ​ដែល​រួមមាន​៖​ សន្និសីទ​ស្ដីពី​ ​«​យុទ្ធ​សាស្រ្ត​ផលិតភាព​សម្រាប់​កម្ពុជា​៖​ ​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការប្រកួត​ប្រជែង​ជាស​កល​»​ ​ដែល​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ ​នឹង​ធ្វើការ​ចែករំលែក​នូវ​គំនិត​ ​ចំណេះដឹង​ ​បទពិសោធន៍​ ​ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ជាពិសេស​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ​និង​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​ផលិតភាព​ ​ក្នុង​ការ​រក្សា​ភាព​ប្រកួតប្រជែង​និង​កំណើន​រយៈពេល​វែង​ ​ការ​កែ​លម្អ​ការងារ​ ​មុខរបរ​ ​អាជីព​ ​និង​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​ ​សំដៅ​បង្កើន​ការយល់​ដឹង​ ​បណ្តុះ​ផ្នត់គំនិត​ ​កែប្រែ​ឥរិយាបថ​ ​និង​ជំ​ ​រុញ​ឱ្យ​យុទ្ធនាការ​នេះ​ក្លាយទៅជា​ចលនា​ជាតិ​និង​វប្បធម៌​ ​ផលិតភាព​នៅ​កម្ពុជា​។​ ​ ​

​លើស​ពីនេះ​ ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ​ផង​ដែរ​ ​គឺ​កម្មវិធី​ប្រកួតប្រជែង​កម្មករ​ ​និយោជិត​ឆ្នើម​ ​និង​រោងចក្រ​ស្អាត​(​5S​)​ ​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​ចាប់តាំងពី​ខែកញ្ញា​ ​ឆ្នាំ ២០១៩ នេះ​​ហើយដែល​ជ័យលាភី​ទាំងអស់​នឹង​ត្រូវ​បាន​ប្រកាស​និង​ផ្តល់​វិញ្ញាបនបត្រ​ដើម្បី​ផ្តល់​កិត្តិយស​ ​និង​ការ​ទទួលស្គាល់​ចំពោះ​ការ​ខិតខំ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ផលិតភាព​នៅកន្លែង​ធ្វើការ​។

រំឮកដែរថា ពិធីនេះ​រៀបចំឡើង​ក្រោម​កិច្ច​ខិតខំ​សហការ​រួមគ្នា​រវាង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ​(​NEA​)​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​UYFC​)​រាជធានី​ភ្នំពេញ​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(​GMAC​)​ ​ក្រោម​ការ​គាំទ្រ​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(​UNDP​)​ ​និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​(​ILO​)​៕

សកម្មភាពពិធី​បើក​ ​«​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ ​ឆ្នាំ២០១៩​៖

អត្ថបទ៖ រក្សា