មិនចាញ់ស្រុកគេ! ការប្រកួតនិយាយអង់គ្លេសកម្រិតកុមារនេះ អាចជួយបង្កើនភាពក្លាហានគេតាំងពីវ័យក្មេង

  • 2019-11-04 03:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កម្មវិធី​ប្រកួត​ជើង​ឯក​និយាយ​ភាសា​អង់គ្លេស Spring​Board Cambridge YLE កម្រិត​កុមារ​ ២០១៩” គឺ​ជា​កម្មវិធី​ប្រកួតកម្រិត​​កុមារ​​លើក​ទី​១ រៀប​ចំ​ឡើង​ដោយ SpringBoard4Society ដែល​ជា​ផ្នែក​មួយ​នៃ SpringBoard4Education សហការ​ជាមួយ​នឹង​កម្មវិធី​ប្រឡង​ភាសា​អង់គ្លេស Cambridge Assessment English

គោល​បំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​លើក​កម្ពស់​ជំនាញ​និយាយ​ភាសា​អង់គ្លេស​របស់​អ្នក​សិក្សា​វ័យ​ក្មេង ជំរុញ​ពួក​គេ​ឱ្យ​មាន​ភាព​ក្លាហាន​ហ៊ាន​បង្ហាញ​ពី​ទេពកោសល្យ​ខ្លួន, ​​បង្កើន​ទំនុក​ចិត្ត​របស់​ពួក​គេ​ទៅ​លើ​សិល្បៈ​ការ​និយាយ​ជា​សាធារណៈ និង​ត្រៀមខ្លួន​ដើម្បី​ចូល​រួម​ការ​ប្រកួត​ផ្សេងៗ​ក្នុង​ឆាក​អន្តរជាតិ​នា​ថ្ងៃ​ខាង​មុខ។

សិស្សានុសិស្ស​វ័យ​ចាប់​ពី ៦​ ដល់​ ១២ឆ្នាំ ​ដែល​ចូលរួម​ក្នុង​កម្មវិធី “កម្មវិធី​ប្រកួត​ជើង​ឯក​និយាយ​ភាសា​អង់គ្លេស SpringBoard Cambridge YLE កម្រិត​កុមារ​ឆ្នាំ២០១៩” ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​​ដូចជា៖

  • បង្កើន​ជំនាញ​និយាយ​ភាសា​អង់គ្លេស
  • បង្កើន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ចំណេះ​ដឹង
  • កសាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ប្រសើរ​ក្នុង​ការ​និយាយ​ជា​សាធារណៈ
  • អភិវឌ្ឍ​ជំនាញ​ទន់​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា -ទទួល​បាន​បទពិសោធន៍​បន្ថែម​ទាក់​ទង​នឹង​ការ​និយាយ​ជា​សាធារណៈ
  • ទទួល​បាន​ការ​ប្រឡង​ភាសា​អង់គ្លេស Cambridge Assessment English YLE កម្រិត​កុមារ។

ជ័យលាភី​លេខ​១ នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្តជា​ដំណើរ​កម្សាន្ត​ជាមួយ​អាណាព្យាបាល​ម្នាក់​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ចំនួន ៤ថ្ងៃ។ បេក្ខជន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង​អស់​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​សម្រាប់​ការ​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រម​ទាំង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ។

បេក្ខជន​ចូលរួម​ប្រកួត​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ជម្រុះ​រក​ជើង​ខ្លាំង ២​ដំណាក់​កាល​ គឺ ការ​ប្រឡង​ភាសា​អង់គ្លេសCambridge Assessment English YLE កម្រិត​កុមារ និង ការ​និយាយ​ជា​សាធារណៈ​វគ្គទី១ មុន​ឈាន​មក​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ ការ​និយាយ​ជា​សាធារណៈ​​ ដែល​បាន​ប្រព្រឹត្តិ​ទៅ កាល​ពី​ថ្ងៃ​អាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Himawari Hotel Apartments ។

កម្មវិធី​ប្រឡង​ភាសា​អង់គ្លេស Cambridge Assessment English

“កម្មវិធី​ប្រកួត​ជើង​ឯក​និយាយ​ភាសា​អង់គ្លេស​​ SpringBoard Cambridge YLE កម្រិត​កុមារ​ឆ្នាំ​២០១៩”​ អាច​ប្រព្រឹត្ត​ឡើង​បាន​ដោយ​សារ​មាន​ការ​សហការ​ពី​អ្នក​ឧបត្ថម្ភ​​​ជា​​កម្មវិធី​ប្រឡង​ភាសា​អង់គ្លេស Cambridge Assessment English ដែល​ជា​កម្មវិធី​ប្រឡង​ឈាន​មុខ​គេ​​ក្នុង​​ពិភពលោក​សម្រាប់​អ្នក​សិក្សា​ និង​គ្រូ​ភាសា​អង់គ្លេស។

កម្មវិធី​ប្រឡង​ភាសា​អង់គ្លេស​ Cambridge Assessment English ជា​ផ្នែក​មួយ​នៃ​សាកលវិទ្យាល័យ Cambridge ដែល​ជួយ​មនុស្ស​រាប់​លាន​នាក់​ក្នុង​ការ​សិក្សា​ភាសា​អង់គ្លេស និង​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​ទៅ​កាន់​ពិភព​លោក។ លើស​ពី​នេះ​ទៅ​ទៀត គុណ​សម្បត្តិ​នៃ​កម្មវិធី​​ប្រឡង​ភាសា​អង់គ្លេស​ Cambridge Assessment English គឺ​ជា​ការ​ប្រឡង​ភាសា​អង់គ្លេស​ស៊ី​ជម្រៅ​ដែល​ជំរុញ​ឱ្យ​កម្រិត​​​ភាសា​អង់គ្លេស​កាន់​តែ​មាន​ប្រសិទ្ធភាព និង​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​អប់រំ​ទូទៅ ថ្នាក់​ឧត្តម​សិក្សា និង​ផ្នែក​អាជីវកម្ម៕