មិនឲ្យ Fan ខកចិត្ត! EXO បង្ហាញ Teaser អាល់ប៊ុម​ថ្មី ​និង​ថ្ងៃ​ចេញ​​ផ្លូវការ

  • 2019-11-04 02:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ប្រចាំ​ផលិតកម្ម​ SM គឺ​ EXO កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ជា​ថ្មី ក្រោយ​ស្ងាត់​បទ​ចេញ​ជុំ​គ្នា​ជាង​ ១​ឆ្នាំ ប៉ុន្តែ​ពេល​នេះ​ក្រុម​នេះ​ក៏​បាន​វិល​មក​ជា​ថ្មី​មិន​ឲ្យ​គ្រប់​គ្នា​ខក​ចិត្ត​ឡើយ។

ជាក់​ស្ដែងឈានចូល​​ថ្ងៃ​ទី ០៤ ខែ​វិច្ឆិកា (ផ្អែក​តាម​ម៉ោង​នៅ​កូរ៉េ)​ EXO បាន​បង្ហាញ​រូបភាព​ថ្មី​ ដោយ​ភ្ជាប់​ជាមួយ​ចំណងជើង​នៃ​អាល់ប៊ុម​ធំ​ថ្មី​ទី ៦មាន​ឈ្មោះ​ថា​ "Obsession”។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ វីដេអូ​ជា​រូបភាព​នេះ​ក៏​បាន​ Slide ឈ្មោះ​របស់​សមាជិក​ដែល​នឹង​មាន​មុខ​រួម​គ្នា​លើក​នេះ​ដែរ មាន​ដូចជា Suho, Baekhyun, Chen, Chanyeol, Kai និង​ Sehun។

ជាមួយ​គ្នា​នោះ​ក្រុម​ក៏​មិន​ភ្លេច​ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ការ​ត្រឡប់​មក​វិញ​លើក​នេះ​ គឺ​ នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី