វែកញែក​ពី​អតីត​អាជ្ញាកណ្ដាល PL ម្នាក់ Son អាចមិនមែន​មាន​កំហុស​តែ​ម្នាក់​ឯង​ទេ

  • 2019-11-04 07:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អាជ្ញាកណ្ដាល​ប្រចាំ​ Premier League លោក Mark Clattenburg បាន​និយាយ​ថា លោក​យល់​ហេតុ​អ្វី​បាន​ជា​លោក Martin Atkinson ឲ្យ​កាត​ក្រហម​ទៅ Son Heung-min។ យ៉ាងណា​លោក​​នៅ​តែ​មាន​គំនិត​មួយ​យល់​ថា ​សកម្មភាព​របស់ Son តែ​ម្នាក់​បានធ្វើ​ឲ្យ Andre Gomes បាក់​កជើង​នោះ​ទេ។

Premier League បាន​និយាយ​ថា ការ​ប្រជែង​យក​បាល់​របស់ Son គឺ​ប៉ះពាល់​ដល់​សុវត្ថិភាព​​របស់​ដៃ​គូ ហើយ​នេះ​ជា​រឿង​ត្រឹមត្រូវ។ Atkinson និង មន្ត្រី​ VAR លោក Anthony Taylor គួរ​តែ​មើល​ឲ្យ​ច្បាស់​​ពី​លទ្ធផល​នៃ​កំហុស​របស់​ Son។

Mark Clattenburg បាន​វែកញែក​ថា របួស​របស់ Gomes បណ្ដាល​មក​ពី​ការ​រួមផ្សំ​កំហុស​របស់ Son ហើយ​ជើង​របស់ Gomes ទៅ​បុក​ជាមួយ​ស្មៅ បន្ទាប់​មក​បន្ត​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Serge Aurier។ តើ​ហេតុការណ៍​នេះ Aurier គួរ​តែ​បាន​កាត​ក្រហម​ដែរ​ទេ? Atkinson គួរ​តែ​រត់​ទៅ​ពិនិត្យ​ VAR ដើម្បី​​ឲ្យ​ដឹង​ច្បាស់​ថា​របួស​កើត​ឡើង​​យ៉ាង​ដូច​ម្ដេច។

អំឡុង​ពេល​កើត​​ការ​ប៉ះ​ទង្គិច​ដំបូង​លោក Atkinson មាន​ចេតនា​ចង់​ផ្ដល់​កាត​លឿង​ទៅ Son។ ប៉ុន្តែ​បន្ទាប់​ពី​ឃើញ Gomes របួស​ខ្លាំង​លើ​ទីលាន លោក​ក៏​សម្រេច​ចិត្ត​ប្ដូរ​ទៅ​កាត​ក្រហម​វិញ។ ស្រប​ពេល​មតិ​មួយ​ចំនួន​គិត​ថា Serge Aurier ក៏​បាន​រួម​ចំណែក​ធ្វើ​ឲ្យ Gomes របួស​​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម