ចេញហើយ ចាន់ វឌ្ឍនាកា ​នៅ​តែ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​កម្ពុជា​

  • 2019-11-04 08:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដើម្បី​ត្រៀម​លេង​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​ទល់​ក្រុម​ហុងកុង​ហើយ។

ដោយ​ក្នុង​នោះ គេ​សង្កេត​ឃើញ​មិន​មាន​អ្វី​ប្រែប្រួល​ច្រើន​ឡើយ ​ដោយ​នៅ​តែ​អវត្តមាន​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​ដដែល។ ​កីឡាករ​ទាំង​២៣​នាក់​ដែល​មាន​ឈ្មោះ​នេះ ​នឹង​ត្រូវ​លេង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ម៉ុងហ្គោលី ​១​ប្រកួត​នៅ​ស្ដាត​អូឡាំពិក​សិន ​មុន​ពេល​ពួកគេ​ហោះ​ទៅ​ហុងកុង ​ដើម្បី​លេង​ជើង​ទី​២​ពាន​រង្វាន់ FIF World Cup 2022 ​។

រំលឹក​ថា​ការ​ប្រកួត​ជម្រុះ​ខាង​លើ​នេះ ​កម្ពុជា​លេង​បាន​៤​ប្រកួត​មក​ហើយ ​ដោយ​ក្នុង​នោះ​មាន​១​ពិន្ទុ​ស្មើ​ក្រុម​ហុងកុង​នេះ​ឯង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

អត្ថបទ៖ ប្រុស យុទ្ធ