ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​នៅសិង្ហបុរី បេក្ខជន​សល់​ម្នាក់​របស់​កម្ពុជា​ឈរ​បាន​ត្រឹម ៦៤ម៉ោង

  • 2019-11-05 00:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខជន​ទាំង ១០​នាក់​របស់​កម្ពុជា​បាន​បោះ​បង់​ការ​ប្រកួត​ជា​បន្ត​ធ្វើ​ឲ្យ​បាត់​ឱកាស​ឈ្នះ​ឡាន​មួយ​គ្រឿង​ពី​កម្មវិធី​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត Mediacorp Subaru Palm Challenge 2019។

បេក្ខជនកម្ពុជាទាំង ១០នាក់

កម្មវិធី​ដែល​មាន​ការ​ប្រកួត​ដ៏ស្វិត​ស្វាញ​មាន​​រយៈពេល ៤​ថ្ងៃ​(ទាំង​យប់​ទាំង​ថ្ងៃ)ចាប់​ពី​ថ្ងៃ ទី២ ដល់ ៥ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ Ngee Ann Center ប្រទេស​សិង្ហបុរី និង​មាន​បេក្ខជន​ចូល​រួម​ចំនួន ៤០០នាក់ រួម​ជា​មួយ​បេក្ខជន​ដទៃ​ទៀត​មក​ពីប្រទេសសិង្ហបុរី ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និង​វៀតណាម ។

គិត​ចាប់​ពី​ថ្ងៃ​ចាប់​ផ្ដើម​រហូត​មក​ដល់​​ថ្ងៃនេះ បេក្ខជន​កម្ពុជា​​បាន​បោះ​បង់​ការ​ប្រកួត​ជា​បន្តបន្ទាប់​រួម​មាន ១. សំ ពិសិដ្ឋ ២. ប៉ុន សុផាន់មៃ ៣. ឡិច ច្រជាវ ៤. ហ៊ុន សូយទ្រី ៥. ធន ផាន់ ៦. គុង សុង​វួច ៧. សុខពិសិដ្ឋ ៨. សឿន សារ៉ាត់ ៩. វៀក សាវី និង ១០. ទួច ស៊ីង ជា​បេក្ខជន​ដែល​បាន​បោះបង់ការប្រកួត​ចុងក្រោយគេដែល​អាច​ឈរ​ដាក់​បាត​ដៃ​បាន​រហូត​ដល់ ៦៤ម៉ោង ៤៦នាទី។

បេក្ខជន៖ ទួច ស៊ីង

គិតត្រឹមម៉ោង ៩:៣០នាទី ព្រឹកថ្ងៃទី ៤នៃការប្រកួត​បក្ខជន​ដែល​នៅ​ប្រកួត​បន្ត​មាន​ចំនួន ១១នាក់ គឺ វៀតណាម ១នាក់ ថៃ ៣នាក់ និង​សិង្ហបុរី ៧នាក់ នឹង​បន្ត​ប្រកួត​រក​អ្នក​ឈ្នះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​រថយន្ត Subaru XV 2.0iS EyeSight ថ្មី​ដែល​មានតម្លៃ​ជាង ៥៦ ០០០ ដុល្លារ (តម្លៃ​នៅ​ប្រទេស​សិង្ហបុរី) ដ៏​ស្រស់​ស្អាត​មួយ​គ្រឿង៕

អត្ថបទ៖ ម៉េងងី