Klopp ឆ្លើយ​​តប​ទៅ Pep ដែល​ហៅ​ Mane ថា​ជា​ "កីឡាករ​ពូកែ​ធ្វើ​ពុត"

  • 2019-11-05 01:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​ Sadio Mane ថា​ជា​កីឡាករ​ "ពូកែ​ធ្វើ​ពុត​" បើ​ទោះ​ជា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទើប​តែ​បាន​កាត​លឿង​ព្រោះ​បន្លំ​ភ្នែក​អាជ្ញាកណ្ដាល​កាល​ពី​ចុង​សប្ដាហ៍​ក៏​ដោយ។​

Mane វ័យ​២៧​ឆ្នាំ​ ត្រូវ​អាជ្ញាកណ្ដាល​ឲ្យ​កាត​លឿង​ព្រមាន​នៅ​នាទី​៣៧​ ក្នុង​ការ​ប្រកួត​ដែល​ Liverpool បាន​យក​ឈ្នះ​លើ​ Aston Villa ២-១ កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ Pep Guardiola គ្រូ​បង្វឹក​ Manchester City បាន​និយាយ​ថា​កីឡាករ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ​ "ពេល​ខ្លះ​គឺ​ដួល​ដោយ​ការ​ធ្វើ​ពុត"។​

ក្រោយ​មាន​ការ​បោះ​ពាក្យ​សម្ដី​ដូច្នេះ​ Klopp បាន​ចេញ​មក​ការពារ​កូន​ក្រុម​ដោយ​លើក​ឡើង​ថា៖ "ខ្ញុំ​មិន​ច្បាស់​១០០%​ថា​ Pep ថា​ឲ្យ​ Sadio ឬ​ក៏​និយាយ​ជា​ទូទៅ​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ Sadio មិ​ន​បាន​ធ្វើ​ពុត​ឡើយ​ គឺ​កាលៈទេសៈ​នោះ​បាន​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​២​នាក់​ គ្រាន់​តែ​វា​មិន​ទាន់​ដល់​កម្រិត​ដែល​ត្រូវ​ពិន័យ​ប៉េ"។​

គួរ​បញ្ជាក់​ថា​ Liverpool កំពុង​ឈរ​នៅ​កំពូល​តារាង​ Premier League នាំ​មុខ​លេខ​២ Man City ចំនួន​៦​ពិន្ទុ​ខណៈ​ក្រុម​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ Anfield ថ្ងៃ​អាទិត្យ​នេះ៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ