Sungmin នឹង​វិល​មកវិញ​ក្នុង​នាមជាតារាទោល ជាមួយ​អាល់ប៊ុមដំបូង​បង្អស់

  • 2019-11-05 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​អវត្តមាន​ពី​ក្រុម​រយៈពេល​ជា​ច្រើន​ឆ្នាំ ពេល​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា​ Sung Min សមាជិក​ក្រុម​ Super Junior នឹង​វិល​មក​វិញ​ជាមួយ​អាល់ប៊ុម​ទោល​ថ្មី។

ដើម​សប្ដាហ៍​នេះ​ SJ Label បាន​ប្រកាស​ថា​ Sungmin នឹង​ចាប់​ផ្ដើម​អាជីព​ជា​តារា​ចម្រៀង​ទោល​ជា​លើក​ដំបូង​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ ហើយ​ពួកគេ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ វីដេអូ​បទ​ចម្រៀង​របស់​តារា​ប្រុស​រូប​នេះ​បាន​ថត​រួចរាល់​អស់​ហើយ។

ចាត់​ទុក​ថា​នេះ​ជា​ការ​បង្ហាញ​មុខ​ជា​ថ្មី​របស់​សមាជិក​ Super Junior រូប​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​លោក​បាន​រៀបការ​ប្រពន្ធ​ និងអវត្តមានពីក្រុម​ជា​ច្រើន​ឆ្នាំ៕

Sungmin និង​ភរិយាក្នុង​ថ្ងៃរៀបការ

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម