ក្រុមហ៊ុនអាមេរិកនឹងអាចរកស៊ីជាមួយ Huawei បានវិញឆាប់ៗ

  • 2019-11-05 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ខែ​ឧសភា​មក ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ដាក់​ Huawei ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន គេ​តែង​ឮ​អំពី​ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច​ជុំវិញ​បញ្ហា​នេះ។ គួរ​ដឹង​ថា​ការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ គឺ​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិក​រក​ស៊ី​ជួញ​ដូរ Hardware និង​ Software ជា​មួយ​ Huawei ហើយ​ជា​លទ្ធផល​ខាត​បង់​ទាំង​សង​ខាង។

នៅ​ខែ​កក្កដា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រកាស​អំពី​ផែនការ ដើម្បី​ចាប់​ផ្ដើម​បញ្ចេញ​នូវ​អាជ្ញាប័ណ្ណ​ពិសេស​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ដែល​ចង់​បន្ត​ការ​រក​ស៊ី​ជា​​មួយ Huawei។ អាជ្ញាប័ណ្ណ​​នេះ​នឹង​គ្រប​ដណ្ដប់​តែ​លើ​គ្រឿង​បន្លាស់​ដែល​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ ហើយ​មាន​ក្រុមហ៊ុន​អាមេរិក​ជាង​ ១៣០ ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​​នេះ។

ការ​វិវត្ត​ថ្មី​ចុង​ក្រោយ​មួយ​លេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​លោក Wilbur Ross បាន​បញ្ជាក់​ថា​​ក្រុមហ៊ុន​ដែល​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ពេល​នេះ​បាន​ឡើង​ដល់ ២៦០ ក្រុមហ៊ុន​​ ហើយ​អាជ្ញាប័ណ្ណ​អាច​នឹង​បញ្ចេញ​ឲ្យ​ប្រើ​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រុមហ៊ុន​ដែល​សំខាន់​ជាង​គេ​ក្នុង​ចំណោម ២៦០ ក្រុមហ៊ុន​គឺ Google តែ​ម្ដង។ ស្មាតហ្វូន​ថ្មី​របស់ Huawei ដូច​ជា​ត្រកូល Mate 30 បាន​ជួប​បញ្ហា​នៅ​ក្រៅ​ទឹក​ដី​ចិន ដោយ​សារ​ខ្វះខាត​សេវាកម្ម Google។ ប្រសិន​បើ​ Huawei អាច​នាំ​យក​ Google Mobile Services បាន​មក​វិញ នោះ​អ្នក​ប្រើ​ប្រាស់​នៅ​ក្រៅ​ប្រទេស​ចិន​អាច​នឹង​ចាប់​អារម្មណ៍​ឡើង​វិញ៕

ចុចអាន ៖ ការសាកល្បងធ្វើការ ៤ថ្ងៃ/សប្ដាហហ៍របស់ Microsoft បានលទ្ធផលល្អខ្លាំង

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង