ប្រទេស​ជា​ច្រើន​ចាប់អារម្មណ៍​ និង​ចង់​មក​ប្រកួត​ប៉េតង់​ពិភពលោក​នៅ​កម្ពុជា​

  • 2019-11-05 07:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប៉េតង់​កម្ពុជា​ ថា​គិត​មក​ដល់​ពេល​មាន​ប្រទេស​៤៩​រួច​ហើយ​ ដែល​បាន​ចុះ​ឈ្មោះ​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ប៉េតង់​ពិភពលោក​ យុវជន​ និង​ស្ត្រី​លើក​ទី១៧​ ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១៩​ ដល់​ ២៣ ​វិច្ឆិកា​ ២០១៩​ នេះ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ ស ​សុខា​ ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ជា​មោទនភាព​ណាស់​ដែល​មាន​បណ្ដា​ប្រទេស​សមាជិក​កីឡា​មួយ​នេះ​ជា​ច្រើន ​ចាប់អារម្មណ៍​មក​លើ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​នៃ​កម្មវិធី​ជើងឯក​ពិភពលោក​លើកនេះ។​ ខណៈ​ដែល​ការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​មុន​ៗ​មាន​ត្រឹម​ជាង​៤០​ប្រទេស​បន្តិចបន្តួច​ប៉ុណ្ណោះ។​

ទិដ្ឋភាពព្រឹកមិញ

នេះ​ជា​ក្ដី​ស្រមៃ​មួយ​សម្រាប់​ឯកឧត្ដម​ និង​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​កម្ពុជា​ផង​ដែរ​ ដែល​អាច​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ធំ​បែប​នេះ​មាន​ប្រទេស​ចូលរួម​រហូត​ជិត​៥០​ប្រទេស។​ ប្រធាន​សហព័ន្ធ​រូប​នេះ​ អរគុណ​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​មន្ត្រី​សហព័ន្ធ​ គ្រូ​បង្វឹក​ និង​កីឡាករ​ កីឡា​ការិនី ទាំង​អស់​ដែល​បាន​ជួយ​គ្នា​កន្លង​មក​ ហើយ​នៅ​តែ​បន្ត​រួម​គ្នា​ជួយ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​នៅ​ពេល​កម្មវិធី​មក​ដល់។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​ យុវជន​ និង​ស្ត្រី​លើក​ទី១៧​ នា​ថ្ងៃ​ទី១៩​ ដល់​ ២៣​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ នៅ​ពេល​នេះប្រទេស​ដែល​បាន​ចុះឈ្មោះ​រួចហើយ​មាន​៤៩​ប្រទេស​ ស្មើ​និង​ ៤៤៩​នាក់​ ក្នុង​នោះ​មាន​យុវជន​៣០​ក្រុម​ និង​ស្ត្រី​៥០ក្រុម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​