កុំ​ភ្លេច ទៅ​គាំទ្រ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Hun Sen Cup ​ល្ងាច​នេះ​

  • 2019-11-06 03:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ម៉ោង​៦​ល្ងាច​នេះ​ហើយ​នា​កីឡដ្ឋាន RSN ​រវាង​ក្រុម​បឹង​កេត ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​។

​បឹង​កេត ​ទាមទារ​ឈ្នះ​ពាន​រង្វាន់​នេះ ដើម្បី​អ្នក​គាំទ្រ​របស់​ខ្លួន ​ត្បិត​អី​ពួកគេ​មិន​អាច​សម្រេច​បំណង​លើក​ពាន​លីគ​កំពូល​បាន។ ​សម្រាប់​កីឡាករ​វិញ ​គេ​សង្កេត​ឃើញ ​តួ​អង្គ​សំខាន់ ចាន់ វឌ្ឍនាកា ​ហាត់​បាន​វិញ​ធម្មតា ដូច្នេះ​នៅ​ល្ងាច​នេះ ​គឺ​អាច​នឹង​ពេញ​កម្លាំង តតាំង​ជាមួយ​ក្រុម​ស្វាយ​រៀង​បាន​ជាក់​ជា​មិន​ខាន។ ​

សម្រាប់​ក្រុម​ស្វាយ​រៀង​ឯ​ណោះ​វិញ ​ក៏​ពេញ​កម្លាំង​និង​ចង់​ឈ្នះ​ដូច​គ្នា។ ​គ្រូ​បង្វឹក​របស់​ពួកគេ ចង់​បាន​ពាន Hun Sen Cup ​នេះ​១​ទៀត ដើម្បី​បញ្ចប់​ការងារ​នៅ​ឆ្នាំ​នេះ។ ​ក្រុម​ស្វាយ​រៀង ​លេង​នៅ​លីគ​ទាំង​ពីរ​ជើង​ទល់​ក្រុម​បឹង​កេត ​សុទ្ធ​តែ​មិន​បរាជ័យ ​ដូច្នេះ​នៅ​ល្ងាច​នេះ ​នឹង​ជក់​ចិត្ត​មិន​ខាន ព្រោះ​វា​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ​ផង ​ហើយ​លេង​នៅ​ទឹក​ដី​កណ្ដាល​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ