ក្រឡាប់ឡានផ្ងារជើង ជះត្រីពេញផ្លូវ តែគួរឲ្យសរសើរក្រោយពលរដ្ឋនាំគ្នាធ្វើរឿង១ (មានវីដេអូ))

  • 2019-11-06 06:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​ចម្លែក​មួយ បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​ឡាន​ដឹក​ត្រី​មួយ​គ្រឿង​ក្រឡាប់​ផ្ងារ​ជើង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃក្នុង​ខេត្ត Krabi កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​សង្កាត់ Khlong Thom បង្ក​ដោយ​ឡាន​ដឹក​ត្រី​ទម្ងន់ ២​តោន​ពណ៌​ស​មួយ​គ្រឿង។ អ្នក​បើកបរ ត្រូវ​បាន​គេស្គាល់​ថា​មក​ពី​ខេត្ត Songkhla ដែល​ដឹក​ត្រី​មក​ពី​ខេត្ត Phang Nga។ បុរស​អ្នក​បើក​បរ​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ​ផ្លូវ​ថ្នល់​តំបន់​នេះ​មាន​ភាព​រអិល​ខ្លាំង ទើប​ធ្វើ​ឲ្យ​លោក​មិន​អាច​គ្រប់គ្រង​រថយន្ដ​បាន​ហើយ​ក្រឡាប់​ដូចនេះ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោយ​កើតហេតុ​អ្នក​ឃើញ​ហេតុការណ៍​នៅ​តំបន់​នោះ បាន​នាំ​គ្នា​ជួយ​ដួស​ត្រី​ដាក់​ក្នុង​ធុង ដោយ​គ្មាន​នរណា​ម្នាក់​ចាប់​យក​ទៅ​ផ្ទះ​នោះ​ទេ។

នៅ​ទី​បំផុត រថយន្ដ​រង​គ្រោះ​ខាង​លើ ត្រូវ​បាន​គេ​បញ្ឈរ​ជើង​ឡើង​វិញ ហើយ​ពល​រដ្ឋ​នាំ​គ្នា​យក​ត្រី​ដាក់​ទៅ​ក្នុង​ឡាន​ដើម្បី​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។ ទង្វើ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ផ្ទុយ​ស្រឡះ​ពី​ហេតុការណ៍​កាល​ពី​ខែ​មករា​កន្លង​ទៅ ដោយ​ឡាន​ដឹក​ស្រា​ក្រឡាប់​ជះ​ស្រា​ពេញ​ផ្លូវ តែ​ពលរដ្ឋ​បែរ​នាំ​គ្នា​ប្រមូល​យក​រៀងៗ​ខ្លួន​ទៅ​វិញ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន