រឿងបន្ត Son ឈ្នះក្ដីចំពោះកាតក្រហម ពេលធ្វើឲ្យ Gomes បាក់ជើង
- 2019-11-06 07:13:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងបន្ត Son ឈ្នះក្ដីចំពោះកាតក្រហម ពេលធ្វើឲ្យ Gomes បាក់ជើង
ចន្លោះមិនឃើញ
កាតក្រហមរបស់កីឡាករ Son Heung-min ខ្សែប្រយុទ្ធក្រុម Spurs បន្ទាប់ពីបង្កកំហុសធ្វើឲ្យ Andre Gomes របួសបាក់កជើងត្រូវបានតវ៉ាសើរើឡើងវិញ។
ក្រុមឯករាជ្យមួយបានបដិសេធការសម្រេចចិត្តដែលធ្វើឡើងដោយលោកអាជ្ញាកណ្ដាល Martin Atkinson។ ក្រោយ Son បានបង្កកំហុស គេបានឃើញលោក Martin Atkinson បំណងចង់ផ្ដល់កាតលឿង ប៉ុន្តែដោយឃើញ Gomes មានរបួសខ្លាំងលោកក៏ប្ដូរចិត្តឲ្យកាតក្រហមវិញ។
យ៉ាងណាបើតាមសហព័ន្ធបាល់ទាត់របស់អង់គ្លេសហៅកាត FA បានចេញសេចក្ដីប្រកាសម្សិលមិញថា ពួកគេបានសម្រេចចិត្តដកកាតក្រហមរបស់ Son ចេញវិញ។ ដូច្នេះកីឡាករសញ្ជាតិកូរ៉េខាងត្បូងនឹងអាចលេងប្រកួតក្នុងលីគបានធម្មតា មិនមានជាប់បម្រាមអ្វីទេ។
Spurs សប្ដាហ៍នេះត្រូវជួប Seff Utd។ ភ្ជាប់ជាមួយរឿងនេះ Andre Gomes បានចេញពីមន្ទីរពេទ្យហើយ ក្រោយធ្វើការវះកាត់កជើងស្ដាំជោគជ័យ៕