នេះ​ហើយ​តម្លៃ​​ខ្លួន​ម៉ាស៊ីន​រក​គ្រាប់​របស់ Salzburg ស្របពេល​ក្រុម​អង់គ្លេស​២​ចង់​បាន

  • 2019-11-06 07:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប RB Salzburg អាច​នឹង​លក់​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់​ពួក​គេ​ Erling Braut Haaland ក្នុង​តម្លៃ​៨៦​លាន​ផោន ប្រសិន​ក្លឹប​ណា​ចង់​បាន។

កីឡាករ​វ័យ​១៩​ឆ្នាំ​​កំពុង​ឡើង​ជើង​រក​បាន​២២​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​ឲ្យ​ក្លឹប Salzburg រដូវ​កាល​នេះ។Haaland បាន​លេច​មុខ​ខ្លាំង​​នៅ​ទំព័រ​មុខ ក្រោយ​រក​បាន​៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​ប្រកួត​នៅ Champions League និង​កំពុង​ជា​​មុខ​សញ្ញា​​ផ្ទេរ​ទៅ​កាន់ Premier League ដែល Manchester United និង Arsenal កំពុង​ចាប់​អារម្មណ៍។

បើ​តាម​សារព័ត៌មាន​​​អ៊ីតាលី​បាន​ចុះផ្សាយ​ថា Salzburg នឹង​លក់​យុវជន​​ន័រវេសរបស់​ពួក​គេ​ក្នុង​តម្លៃ​៨៦​លាន​ផោន។ យ៉ាងណាទល​នឹង​ពេល​នេះ​​បើ​តាម​ប្រធាន​ក្លឹប Salzburg លោក  Christoph Freund បញ្ជាក់​ថា មិន​ទាន់​មាន​សំណើ​ណា​មួយ​ដាក់​មក​កាន់​កីឡាករ​របស់​លោក​នៅ​ឡើយ​ទេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ