បឹងកេត​ ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ Hun Sen Cup​ ក្រោយ​ឈ្នះ​បាល់​១១​ម៉ែត្រ​លើ​ស្វាយរៀង​

  • 2019-11-06 13:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រង្វាន់​ Hun Sen Cup​ ឆ្នាំ​២០១៩​ បាន​បញ្ចប់​ទៅ​ហើយ​មិញ​នេះ​នៅ​ឯ​ទីលាន​បាល់ទាត់​ RSN​ ដោយ​ម្ចាស់​ជើងឯក​នោះ​ធ្លាក់​ទៅ​លើ​ក្រុម​បឹងកេត ក្រោយឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៦-៥។​

កីឡាករបឹងកេត(អាវស)

វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​បឹងកេត​ និង​ព្រះខ័នរាជស្វាយរៀង​ គឺ​តានតឹង​ និង​ស្វិតស្វាញ​តែ​ម្ដង​ ក្នុង​នោះ​ពេញ​៩០​នាទី​ក្រុម​ទាំង​ពីរ​រក​បាន​១គ្រាប់​ដូច​គ្នា។ ​ក្រុម​មក​ពី​ស្វាយរៀង​ខាង​លើ​នេះ​បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​បឹងកេត​ ដោយ​សារ​តែ​ក្រុម​ខ្លួន​មាន​គ្នា​រហូត​១១នាក់​ ស្រប​ពេល​ដែល​ក្រុម​ប្រកួត​ប្រជែង​សល់​គ្នា​១០​នាក់​ប៉ុណ្ណោះ​ព្រោះ​កីឡាករ​១រូប​ទទួល​បាន​កាត​ក្រហម។​

កីឡាករបឹងកេត(អាវស)

ការ​ប្រកួត​ឈាន​ដល់​ការ​បន្ថែម​ម៉ោង​១៥​នាទី​២ដង​ ដើម្បី​រក​ឃើញ​ក្រុម​ឈ្នះ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ Hun Sen Cup​ រដូវ​កាល​នេះ​ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​ ឬ​រក​គ្រាប់​បាល់​បន្ថែម​ទៀត​នោះ​ឡើយ។​ ការប្រកួតរវាងបឹងកេត និង​ព្រះខ័នរាជក៏បន្ត​ដល់​ការ​ទាត់បាល់​កាត់សេចក្ដី១១ម៉ែត្រទើបអាច​រក​ឃើញម្ចាស់ពានរង្វាន់នោះគឺបាន​លើក្រុមបឹងកេត​។​

បញ្ជាក់​ដែរ​ថា​ក្រុម​បាល់ទាត់​បឹងកេត​ឈ្នះ​ព្រះខ័នរាជស្វាយរៀង​ ដោយ​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ក្នុង​លទ្ធផល​ ៦-៥ ក្លាយ​ជា​ម្ចាស់​ពាន​ Hun Sen Cup​ ឆ្នាំ​២០១៩​ នេះ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​