Rashford ជឿ​ថា​ Man Utd អាច​ធ្វើ​បាន ក្នុង​ការ​ប្រជែង​យក Top 4

  • 2019-11-06 14:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Marcus Rashford ជឿ​ថា​ក្លឹប Manchester United អាច​បញ្ចប់​រដូវ​កាល​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​កំពូល​ទាំង ៤។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sport ក្នុង​ថ្ងៃ​នេះ Rashford និយាយ​ថា ទោះ​ជា​មាន​ភាព​លំបាក​ក៏​ដោយ ​ក្លឹប Manchester United អាច​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់​ថ្នាក់​ Top 4។ ដើម្បី​សម្រេច​គោល​ដៅ​នេះ​បាន កីឡាករ​អង់គ្លេស​បាន​លើក​ឡើង​ថា​ក្លឹប​បិសាច​ក្រហម​មិន​ចាំបាច់​ផ្ដោត​អារម្មណ៍​ពេក​លើ​ក្លឹប​គូ​ប្រកួត​ឡើយ តែ​ក្លឹប​គួរ​តែ​ផ្ដោត​សំខាន់​លើ​ខ្លួន​ឯង​ក្នុង​ការ​ពង្រឹង​ទម្រង់​លេង​ឲ្យ​បាន​ល្អ។

បន្ថែម​ពី​នេះ Rashford យល់​ថា ការ​បន្ត​រក្សា​ទម្រង់​លេង​ល្អឲ្យ​បានច្រើនប្រកួត​ គឺ​ជា​ចំណុច​ដែល​ក្លឹប​បិសាច​ក្រហម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង ដើម្បី​ប្រជែង​យក​លទ្ធផល​វិជ្ជមាន។

Manchester United ត្រូវ​បាន​មើល​ឃើញ​ថា​ បាន​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ទេ​ នាដើម​រដូវ​កាល ២០១៩/២០២០។ គិត​ត្រឹម​សប្ដាហ៍ Premier League ទី១១ ក្លឹប​បាន​ចាញ់ ៤ ប្រកួត ស្មើ ៤ លើក និង​ឈ្នះ ៣ ដង ហើយ​កំពុង​ឈរ​លេខ ១០ ក្នុង​តារាង​លីគ ឃ្លាត ១០ ពិន្ទុ​ពី​ក្លឹប Chelsea ដែល​កំពុង​ឈរ​លេខ ៤៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី